Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភ័ព្វ​មែន​! កណ្តូបសេះ​ឈ្មោល​ត្រូវ​បន្ត​ពូជ​ទាំង​…​គ្មាន​ក្បាល​!

spot_img

​ទោះបីជា​កណ្តូប​ញី បាន​ខាំ​ខាច់​ក្បាល ក៏​កណ្តូប​ឈ្មោល​នៅ​ប្រឹង​បន្ត​រួម​សង្វាស់ ហើយ​បង្ក​កំណើត​ឲ្យ​ពងរ​បស់​មី​ញី​។​

​ឆា​ណែ​ល​វិទ្យាសាស្ត្រ Diip Look នៃ​ស្ថានីយ៍ KQED បាន​ចែករំលែក​កាយវិការ​រួម​សង្វាស​យ៉ាង​ចម្លែក នៃ​អម្បូរ​កណ្តូបសេះ Bordered mantis (Stagmomantis Limbata) នៅ​តំបន់ Eastern Sierra រដ្ឋ California អាមេរិក -​នេះ​បើ​តាម Long Room ចុះ​ផ្សាយ​ព័ត៌មាន​ពី​ម្សិលមិញ​។

កណ្តូប​ឈ្មោល​គ្មាន​ក្បាល​រួម​សង្វា​សនឹង​មី​ញី

​ក្នុង​ឃ្លីប​នេះ កណ្តូប​ឈ្មោល​នៅ​បន្ត​រួម​សង្វាស ហើយ​បង្ក​កំណើត​ឲ្យ​ពងក្រោយ​ពេល​មី​ញី​បាន​ខាំ​ដាច់​ក្បាល​ទៅ​ហើយ​ក្តី​។ វា​ហាក់ដូចជា​សុខចិត្ត​ពលី​ខ្លួនប្រាណ​ដើម្បី​ផ្តល់ឲ្យ​នូវ​ថាមពល​ចាំបាច់​សម្រាប់​មី​ញី​ដែល​ត្រៀម​ក្លាយជា​ម្តាយ​។ តាម​អ្នកវិទ្យាសាស្ត្រ​ខាង​សត្វ និង​ជីវៈចម្រុះ Mike Maxwell ឲ្យដឹង​គឺ​ទម្លាប់​បែបនេះ វា​លើសពី​ទង្វើ​ស៊ីសាច់​របស់​សត្វ​រួម​អម្បូរ​ទៅទៀត ហើយ​យើង​តែង​ប្រទះ​ឃើញ​នៅ​ពពួក​កណ្តូប​នេះ​។​

​ចំពោះ​អម្បូរ Stagmomantis កណ្តូបសេះ​ញី​ច្រើន​ធំៗ​ជាង ហើយ​វាយប្រហារ​លើ​កណ្តូប​ឈ្មោល​ដែល​តូចៗ​ជាង ពេល​កំពុង​បន្ត​ពូជ​។ កណ្តូប​ឈ្មោល​មានឱកាស​នៅ​មាន​ជីវិត​តិចតួច​បំផុត ព្រោះតែ​កម្សោយ​កម្លាំង និង​កំរិត​គ្រោះថ្នាក់​។ ពេល​ថត​កៀក​យើង​សង្កេតឃើញ​មី​ញី​ខាំ​ពាំ​ក្បាល​អា​ឈ្មោល​យ៉ាង​ឆ្ងាញ់​ពិសារ ទុក​តែ​ខ្លួនប្រាណ​ប៉ុណ្ណោះ​។​

​បន្ទាប់​មក​ដងខ្លួន​ទាំងមូល​ដែល​ពុំ​មាន​ក្បាល​របស់​កណ្តូប​នេះ អាច​បន្តបាន​ការរួម​សង្វាស​បន្ត​ពូជ​។ ខ្លួនប្រាណ​កណ្តូប​ឈ្មោល​នៅ​បន្ត​លូន​ជុំវិញ ហើយ​ឡើង​ជិះ​ពី​លើ​ពី​ញី មុន​ពេល​ដាក់​បញ្ចូល​ថង់​ស្ពែម​ទៅក្នុង​រាងកាយ​មី​ញី​។ ប្រការ​នេះ​ជា​ប្រព្រឹត្ត​ទៅ​រួច ដោយសារ​តែ​សរសៃប្រសាទ​ស្ថិត​នៅ​ពោះ​របស់​កណ្តូបសេះ​ឈ្មោល​បន្ត​ត្រួតត្រា​បាន​ចលនា​រាងកាយ បង្ខំ​ឲ្យ​អា​ឈ្មោល​សម្រេច​ការបន្ត​ពូជ​។​

​ទង្វើ​សម្លាប់​អា​ឈ្មោល​ក្នុងពេល​បន្ត​ពូជ​របស់​ពួក​កណ្តូបសេះ ពិបាក​ទទួលយក​ណាស់ តែ​វា​ជា​សកម្មភាព​ចាំបាច់​។ ការបង្កើត​ពង ១០០ ហើយ​ការ​អ​វិវឌ្ឍន៍​នៃ​ពង​ទាំងនេះ បាន​ទាញ​យក​ថាមពល​ជាច្រើន​របស់​មី​ញី​។ វា​នឹង “​សម្រាល​ពង​” ចេញ​ក្នុង​ដុំ​ពពុះ​មួយ​ហៅថា ស្រោម​ពង​។ ដូច្នេះ​ពលិកម្ម​របស់​អា​ឈ្មោល​ជា​ប្រការ​ចាំបាច់ ដើម្បី​បង្កើន​លទ្ធភាព​រស់រាន​មាន​ជីវិត​បាន​សម្រាប់​ពូជពង្ស​បន្ត​របស់​វា​ឆ្លង​តាម​ការផ្តល់​បន្ថែម​នូវ “​អាហារ​បំប៉ន​”​។​

Maxwell បកស្រាយ​បន្ត ៖ “​នៅពេល​ដែល​ពង​របស់​វា​ចាប់ផ្តើម​ញាស់​នៅ​និទាឃ​រដូវ នឹង​មាន​កណ្តូបសេះ​ឈ្មោល ជាច្រើន​ជំនួស​ឲ្យ​អា​ឈ្មោល​ដែល​ងាប់​ទៅ​។ កណ្តូបសេះ​មានជីវិត​ខ្លី​ណាស់ ហើយ​វា​ពុំ​អាច​មាន​ជីវិត​ផុត​ពី​ហេមន្តរដូវ ដែល​ចាប់ផ្តើម​ត្រជាក់​។ ដូច្នេះ​ទោះបីយ៉ាងណា​អា​ឈ្មោល​ទាំងនោះ​ក៏​ត្រូវ​ងាប់​ដែរ​៕

spot_img
×