Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ បញ្ជូន​ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​៤​នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជន​សង្សយ័​ជា​ជនជាតិ​ចិន​ចំនួន ៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

តាម​របាយការណ៍​ពី​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ថា កាលពី​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​២ ខែ​កញ្ញា​២០១៨ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង និង​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​ទំនប់រលក ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទទួល​ផែន​យុត្តិធម៌ និង​មាន​ការសម្របសម្រួល​ពី លោក គៀន សុន្ទ​រោ ព្រះ​រាជ្ញ​អាជ្ញារង​អម​សាលាដំបូ​ង​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ក្នុង​ក្លឹប​កំសាន្ត អ៊ិ​តៃ​ជា​យិន របស់​ជនជាតិ​ចិន​មួយកន្លែង មាន​ទីតាំង​នៅ​ក្រុម​៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

យុទ្ធនាការ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៣​នាក់ ស្រី ចំនួន​៥​នាក់ រួមមាន​៖

  • ១- ឈ្មោះ shi xue cheng​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​មុខរបរ​មេការ​KTV ។​
  • ២- ឈ្មោះ​Ruan xiu ping ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ មេការ​បន្ទប់​ខារ៉ាអូខេ ។​
  • ៣- ឈ្មោះ​Wu be xian ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍។​
  • ៤- ឈ្មោះ​Pan yi ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ។​
  • ៥- ឈ្មោះ​Luo Zhi yong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍ ។​
  • ៦- ឈ្មោះ​Lin Ling ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ទេសចរណ៍​។​
  • ៧- ឈ្មោះ​Xiang Mei Li ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​ទេសចរណ៍ ។​
  • ៨- ឈ្មោះ​Liao yun ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍ ។​
  • ៩- ឈ្មោះ​Chen xiao ni ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍ ។​
  • ១០- ឈ្មោះ​Li xin ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ។​
  • ១១- ឈ្មោះ​chen xiao tian​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍​។​
  • ១២- ឈ្មោះ​Ben Bai yu​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍​។​
  • ១៣- ឈ្មោះ​ចាន់ សៀវ​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន មុខរបរ​ទេសចរណ៍​។​

​នា​ឱកាស​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​ស​ថ្លា ចំនួន​៣ កញ្ចប់​ធំ ស្មើ​នឹង​ទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់​សុទ្ធ )​ព្រម​ទាំង​សម្ភារៈ​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​។​
​របាយការណ៍​ដ៏​ដែល​ឲ្យ​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​សាកសួរ​ជនសង្ស័យ​រួច គឺ​បាន​បែងចែក​ជន​សង្សយ័ជា ២​ប្រភេទ​រួមមាន​៖ អ្នក​ពាក់​ពន្ធ័​បទល្មើស​ផ្ទាល់​មាន​ចំនួន​៤​នាក់ (​ប្រុស​ទាំង​៤) ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​។

ចំណែក​ជនសង្ស័យ​ចំនួន ៩​នាក់​ទៀត ក្នុងនោះ​មាន​ស្រី​៥​នាក់ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ឲ្យ​វិលត្រឡប់​ទៅ​កាន់​លំនៅដ្ឋានរបស់​ខ្លួន​វិញ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×