Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបតែ​អាយុ ១០​ឆ្នាំ ក្លាយ​ជា​តារា​ម៉ូ​ឌែល​ទៅ​ហើយ ដោយសារតែ​…

spot_img

​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការប្រែប្រួល​នៃ​រូបរាងកាយ និង​ទម្រង់​មុខ ចាប់ពី​កុមារ​ទៅ មនុស្សពេញវ័យ​។ អ្នកខ្លះ​កើត​មក​មាន​រូបរាង​ស្អាត ខណៈ​អ្នកខ្លះ​ទៀត​មាន​រូបរាង​មិនសូវ​គួរឲ្យ​​ស្រឡាញ់​។ ចំណែក​ក្មេងស្រី​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់នេះ ហាក់​ទទួល​បាន​ពរ​ពី​ព្រះ​លើសគេ ដោយ​កើតមាន​មក​មាន​រូបឆោម​ស្រស់ស្អាត លើស​ក្មេងៗ​ដទៃ​។​

​ក្មេងស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​រូប​សម្ផស្ស​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ​មានឈ្មោះ​ថា Kim Gyu Ri​។ នាង​មាន​អាយុ​ទើបតែ ១០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​បាន​ក្លាយ​ជា​តារា​ម៉ូ​ឌែល​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​​ម៉ាក​ល្បី​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​

​នាង​កើត​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ ២០០៨ ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ នាង​មាន​ទម្រង់​មុខ​ស្រស់ស្អាត និង​ភ្នែក​ធំៗ​គួរ​ឲ្យ​ស្រឡាញ់​។ នាង​បាន​ក្លាយ​ជា​តារា​ម៉ូ​ឌែល​តាំងពី​នាង​នៅ​តូច​ម្លេះ ដោយសារ​តែ​សម្រស់​គួរ​ឲ្យ​ខ្នាញ់​របស់​នាង​។​

​ក្មេងស្រី ដែល​មាន​ទេពកោសល្យ​ម្នាក់នេះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សរសើរ​គ្រប់ៗ​គ្នា​ពី​​សម្រស់​ធម្មជាតិ​របស់​នាង ហើយ​ពួកគេ​បាន​ធ្វើ​ការព្យាករណ៍​ថា ក្មេងស្រី​តូច​ម្នាក់​នេះ អាច​នឹង​ក្លាយ​​ទៅ​ជា​តារា​ដ៏​ល្បី​នៅ​ថ្ងៃ​អនាគត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​៕ សុភ័ក្ត្រ

 

​ប្រភព​៖ Good Times​

spot_img
×