Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋាន​​មួយ​នៅ​ថៃ​ប្រឈម​ការ​បិទ​ បន្ទាប់ពី​វីដេអូ​បង្ហាញ​នារី​វ័យក្មេង​៣​នាក់ រាំ​ចាក់​ក្បាច់​ដ៏​ស្រើបស្រាល​កំដរ​អតិថិជន (​វីដេអូ​)

spot_img

​ថៃ​៖ អភិបាលខេត្ត Chonburi បានចេញ​បញ្ជារ​ឲ្យ​ត្រួត​ពិនិត្យមើល ចំពោះ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយកន្លែង នៅក្នុង​ស្រុក Sriracha បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​បានបង្ហាញ​ឲ្យ​នារី​វ័យក្មេង​៣​នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី រាំ​ចាក់​ក្បាច់​ដ៏​ស្រើបស្រាល នៅ​ចំពោះមុខ​អតិថិជន បាន​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណែ​ត ។​

​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ភោជនីយដ្ឋាន Bor Tok Gung SS Bor Win, ទីកន្លែង​ដែល​អ្នក​អាច​ជ្រើសរើស​អាហារ​សមុទ្រ​រប​ស់​អ្នក​ពី​ក្នុង​អាង បង្ហាញ​នារី​៣​នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី រាំ​គ្រលែង​ខ្លួន​នៅលើ​តុ ខណៈ​អតិថិជន ដែល​ក្នុងនោះ​រួមមាន​គ្រួសារ​មួយ​មានកូន​ស្រី​តូច​ម្នាក់​សម្លឹងមើល ខណៈ​ពួកគេ​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិញ​អាង​បង្កង ។​

​នៅ​នាទី 3:30 អ្នក​អាច​ឃើញ​ម្នាក់​ក្នុងចំណោម​នារី​ទាំង​៣ បាន​ចាប់​អង្រួន​ដើមទ្រូង​ដ៏​ធំ​ទ្រ​លក់​ទ្រលន់​របស់​នាង ដាក់​កាមេរ៉ា ដោយ​ពុំ​ខ្វល់​ពី​ភាព​អៀនខ្មាស់​សូម្បី​បន្តិច​ឡើយ ។​

Sanook រាយការណ៍​ឲ្យ​ដឹងថា អភិបាលខេត្ត Chonburi លោក Pattaratorn Tianchai បានស្នើ​មន្ត្រី​ស្រុក Siracha ឲ្យ​ចុះទៅ​ពិនិត្យមើល​ភោជនីយដ្ឋាន​នេះ ដែល​កំពុង​ទទួលរង​ការរិះគន់​នេះ ។​

​លោក​និយាយថា ការរាំរែក​សិច​ស៊ី ត្រូវបាន​ចាត់ទុកថា​ជា​ទង្វើ​មិន​សមរម្យ​នៅ​ទីសាធារណៈ ហើយក៏​គួរ​មិនត្រូវ​បានធ្វើ​ឡើង នៅក្នុង​ទីកន្លែង​បង្កើតឡើង​ដែល​បាន​ចុះ​ឈ្មោះថា​ជា​ភោជនីយដ្ឋាន ។​

​ប្រសិនបើ​អ្នកត្រួតពិនិត្យ​រកឃើញ​នូវ​អ្វីដែល​ខុសច្បាប់​ដូច​ការលើកឡើង​នេះ​….​លើក​អង្រួន​សុដន់​បែបនេះ នោះ​ភោជនីយដ្ឋាន​នោះ​នឹង​អាច​ត្រូវបាន​បិទ​តែម្តង ៕ ចន្ទី (coconuts)​

spot_img
×