Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​កំរៀង បំពាក់​មធ្យោបាយ​ម៉ូតូ​កង់​បី សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៦

spot_img

​បាត់ដំបង ​៖ នគរបាល​ស្រុក​កំរៀង បានឲ្យដឹងថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស​កង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៦ ចំណុះ​អធិការដ្ឋាន​នគរបាល ស្រុក​កំរៀង​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រចាំថ្ងៃ បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ទាន់ពេលវេលា និង​ប្រកប ដោយ​ប្រសិទ្ឋភាព​ល្អ​ប្រសើរ និង​ដោយ​បាន​ការអនុញ្ញាតិ​ពី​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​កំរៀង​បាន ធ្វើ​ការរៀបចំ​បំពាក់​នូវ​មធ្យោបាយ ( ម៉ូតូ​កង់​បី )​ចំនួន ០៦ គ្រឿង​ជូន​ដល់​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៦​ក្នុងស្រុក​កំរៀង ដើម្បី​បាន​ប្រើប្រាស់​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ។​

​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង​បាន​លើកឡើង​ថា មូលហេតុ ដែល​លោក​សម្រេចចិត្ត​យក​ម៉ូតូ​កង់​ពីរ មក​បំពាក់​ឧបករណ៍​បន្ថែម ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ម៉ូតូ​កង់​បី​យ៉ាង​ដូច្នេះ នោះ​ដោយ​លោក​ពិនិត្យឃើញថា កន្លង​ទៅ​ម៉ូតូ​កង់​ពីរ​ដែល​ជា​របប​របស់​ក្រសួង​មហាផ្ទៃ​ផ្តល់​ជូន​ដល់​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ជិះ​បំពេញ​ភារកិច្ច​នៅក្នុង​មូលដ្ឋាន​នោះ គឺ​មាន​លទ្ឋភាព​ដឹកដៀវ​បាន​តែ​មនុស្ស​ចំនួន​មួយ​ឬ​ពីរ​នាក់​តែ ប៉ុណ្ណោះ ហើយ​ពេល​ចេញ​ប្រតិបត្តិការ​ពេលខ្លះ​ដែល​មាន​កម្លាំង​នគរបាល​ច្រើន គឺ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ ច្រើន​គ្រឿង​ដើម្បី ដឹកនាំ​កងកម្លាំង ។​

​ដោយ​យល់ឃើញ​បែបនេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​យក​ម៉ូតូ​កង់​ពីរ​នេះ​ទៅ​បំពាក់​បន្ថែម នូវ ឧបការណ៍​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ម៉ូតូ​កង់​បី សម្រាប់​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រើប្រាស់ ។​

​លោក​វរសេនីយ៍ឯក គឺ​ម ពន្លក បាន​បញ្ជាក់​អំពី​ប្រសិទ្ឋិភាព​របស់​ម៉ូតូ​កង់​បី​យ៉ាង​ដូច្នេះ​ថា​៖

១-​ម៉ូតូ​កង់​បី​នេះ​អាចដឹកនាំ​កងកម្លាំង​នគរបាល​ចុះ​បំពេញ​ការងារ​តាម​មូលដ្ឋាន​បាន​ច្រើន​នាក់​ពី​ចំនួន ៤​នាក់​រហូត​ដល់​៦​នាក់​។

២-​ម៉ូតូ​កង់​បី​នេះ​អាច​ដឹក​ជញ្ជូន​មនុស្ស សម្ភារៈ កសិផល សត្វ​ចិញ្ចឹម​ខ្លះ​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូល ដ្ឋា​ន ខណៈពេល​ដែល​ប្រជាពលរដ្ឋ​លោក​មាន​ការលំបាក​ខ្វះខាត​មធ្យោបាយ​ក្នុង​ការដឹកជញ្ជូន​។

៣-​ម៉ូតូ​កង់​បី​នេះ​អាច​ដឹក​កងកម្លាំង​នគរបាល ឬ​កង​ប្រជា​ការពារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ នូវ​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ ខ្យល់​កន្ត្រាក់ អគ្គិភ័យ ឬ​ទឹកជំនន់ ហើយ​អាច​ចល័ត​ដឹកជញ្ជូន​មនុស្ស​ឬ​សម្ភារៈ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ជួប​ឧប្បត្តិហេតុ​គ្រោះធម្មជាតិ ខាងលើ​ទៅ​កាន់​ទី​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព​ក្នុងករណី​ពួកគាត់​មាន​បញ្ហា​ខាង​សុខភាព​។

៤-​ម៉ូតូ​កង់​បី​នេះ​អាច​ដឹក​ស្បៀង ឬ​សម្ភារៈ​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ឬ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ណាមួយ ។​

​ជាមួយ​នេះ​លោក​អធិការ​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​របស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​ទាំងមូល ជាពិសេស​ការគាំទ្រ​ពី​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដែល​ចូលរួម​និង​គាំទ្រ​នូវ​សកម្មភាព​ការងារ​របស់​លោក និង​សហការី ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×