Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផល​នានា ក្នុង​វត្ត​នាគ​វ័ន ដែល​សម្តេច​តេជោ​ហ៊ុន សែន ធ្លាប់​ស្នាក់នៅ ដើម្បី​រៀនសូត្រ ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​

spot_img

​ភ្នំពេញ​ ៖ សមិទ្ធផល​នានា ក្នុង​វត្ត​នាគ​វ័ន ស្ថិតក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក ដែល​ជា​វត្ត​សម្តេច​តេជោ​ហ៊ុន សែន ធ្លាប់​ស្នាក់នៅ​ដើម្បី​រៀនសូត្រ ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​ថ្ងៃទី​៤ កញ្ញា​នេះ ក្រោម​អធិបតី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី តំណាង​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោក ឯក ឃុន ដឿ​ន អភិបាល​នៃ​គណៈ អភិបាល​ខណ្ឌ​ទួលគោក បាន​មានប្រសាសន៍​លើកឡើងថា ៖ សមិទ្ធផល​នានា ដែល​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នាពេលនេះ រួមមាន ៖ មហា​កុដិ​ព្រះចៅអធិការ និង សមិទ្ធផល​នានា ក្នុង​វត្ត​នាគ​វ័ន ។​

លោក ឯក ឃុន ដឿ​ន បានឲ្យដឹង​ទៀតថា ៖ ព្រះ​គុណ ព្រះ​បវរ​មុនី ងិន ឃីម ព្រះរាជា​គណៈ​ព្រះ​អនុគណៈ​ខណ្ឌទួលគោក និង​ជា​ព្រះចៅអធិការ​វត្ត​នាគ​វ័ន ព្រះអង្គ មាន​ស្នាម​ព្រហស្ថ ក្នុង​ការដឹកនាំ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​វត្ត​នាគ​វ័ន​នេះ ដោយ​បាន​ធ្វើអោយ​អាជ្ញាធរ​ដែនដី គណកម្មការ អាចារ្យ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នាគ​វ័ន និង​ប្រជាពលរដ្ឋ​ទូទៅ ព្រម​ទាំង​មន្ត្រីរាជការ មាន​ជំនឿ​ទុកចិត្ត ។ លោក​បន្ត​ទៀត​ថា វត្ត​នាគ​វ័ន ពី​ដើមឡើយ​ជា​ព្រៃ​ដែល​មាន​ដើមឈើ​ធំៗ ហើយ​ត្រូវបាន​ឈ្មោះ​ក្អាត់​ដែលជា​អ្នកធ្វើការងារ​នៅក្នុង​វាំង​ផ្តើម​គំនិត​បង្កើត​អោយមាន​វត្ត​នេះ​ឡើង ដោយ​មកដល់ពេលនេះ វត្ត​នាគ​វ័ន មាន​អាយុកាល​ប្រមាណ​១២០​ឆ្នាំ​មកហើយ ហើយ​វត្ត​នេះ​ក៏​ជា​វត្ត​ដែល​សម្តេច​តេជោ​ហ៊ុន សែន ធ្នាប់​ស្នាក់នៅ​ដើម្បី​រៀនសូត្រ​ផងដែរ ពោល​គឺ​សម្តេច​បាន​ស្នាក់នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៧ ដល់​១៩៦៩ ។​

លោក​ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​រំលឹក​ឡើងវិញ​ពី​របប​ប៉ុលពត ដែល​ក្នុង​របប​នោះ​គ្មាន​ទេ​សាសនា ហើយ​វត្ត​អារាម​ត្រូវបាន​ពួក​វា​វាយចោល​ឬ​យក​ធ្វើ​ជា​ឃ្លាំង​ដាក់​ជី​អាចម៌គោ​ជាដើម ។ ចំណែក​ប្រទេសជាតិ​វិញ​បាន​ធ្លាក់​ដល់​ចំណុចសូន្យ គឺ​បើ​មិន​មាន​ថ្ងៃ​៧​មករា​ទេ និង​បើ​មិន​មាន​សម្តេច​តេជោ​ហ៊ុន សែន​ទេ ប្រទេស​ជាតិ​មិន​មាន​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​ទេ​។ ទន្ទឹម​និង​នេះ​លោក​ឃួង ស្រេង​ក៏បាន​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស លោកយាយ លោកតា ត្រូវតែ​និយាយ​ពី​ប្រវត្តិ​នៃ​របប​ប៉ុលពត ប្រាប់​ទៅ​កូន ចៅ ដើម្បី​អោយ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​នេះ ហើយ​យើង​រួម​គ្នា​កុំអោយ​របប​នេះ​មាន​នៅ​ប្រទេស​កម្ពុជា​ម្តង​ទៀត​៕ ​ដោយ​៖​កូឡាប​

   

spot_img
×