Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! បើកទ្វា​រថយន្ត​មិន​ប្រយ័ត្ន​បង្ក​គ្រោះថ្នាក់​បែបនេះហើយ តែ​បែរជា​ដើរ​ធ្វើ​ព្រងើយ សូម្បី​ពាក្យ​សុំទោស​១​ម៉ាត់​ក៏​គ្មាន (​វីដេអូ​)

spot_img

​កាលពី​យប់​អា​ធ្រា​ត ថ្ងៃទី​៣០ សីហា កន្លងទៅ​ថ្មីៗ​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តូច​មួយ ស្ថិតនៅ​ចំណុច​ភ្លើងស្តុប​មួយកន្លែង​នៅក្នុង​ប្រទេស ប៉ុន្តែ វា​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ចំពោះ​អ្នកដំណើរ​រថយន្ត​១​គ្រឿង ជាពិសេស​ស្ត្រី​ម្នាក់​ដែល​បាន​បង្ក​ឲ្យ​កើតមាន​ហេតុការណ៍​នេះ​ឡើង ព្រោះតែ​នាង​មិន​ត្រឹមតែ​ពុំ​បង្ហាញ​កាយវិការ​ទទួលខុសត្រូវ​ប៉ុណ្ណោះ​ទេ គឺ​សូម្បីតែ​ពាក្យ​សុំទោស​មួយ​ម៉ាត់ ដល់​ជនរងគ្រោះ​ក៏​គ្មាន​ដែរ ពោលគឺ​នាង​បាន​ដើរចេញ​ធ្វើ​យ៉ាង​ព្រងើយ​តែម្តង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​តូច​គ្រឿង​ដែលមាន​អ្នកដំណើរ​ប្រុស​២​ស្រី​២​ជិះ​នៅលើ​នោះ បាន​បើក​មក​ឈប់​អែប​នឹង​ចិញ្ចើមផ្លូវ ជាប់​នឹង​ភ្លើងស្តុប​មួយ ស្ថិត​នៅមុខ​សណ្ឋាគារ Value តាម​បណ្តោយ​ផ្លូវ Balestier (​ថៃ​) ។ ភ្លាមៗ​នោះ ស្ត្រី​ម្នាក់​អង្គុយ​នៅ​កៅអី​ខាងមុខ​ផ្នែក​ខាងស្តាំ ក៏បាន​បើកទ្វារ​ចុះ ប៉ុន្តែ ដោយសារតែ​នាង​មិនមាន​ការប្រុងប្រយ័ត្ន នឹង​យានយន្ត​ដទៃទៀត ចូលមក​ដល់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកជិះ​កង់​ដឹក​របស់របរ​ពេញ​មួយ​កង់ ត្រូវ​ជួប​គ្រោះថ្នាក់​ដួល​ទៅនឹង​ដី​តែម្តង បន្ទាប់ពី​កង់​របស់គាត់​ត្រូវ​ប៉ះទង្គិច​នឹង​ទ្វារ​រថយន្ត​ដែល​បើក​មិន​ប្រយ័ត្ន ។ សំណាង​ហើយ ដែល​បុរស​អ្នកជិះ​កង់​នោះ អាច​ចៀស​ផុតពី​គ្រោះថ្នាក់ ខណៈ​រថយន្ត​ផ្សេង​១​គ្រឿង​ទៀត​ក៏​ចូល​មកដល់ ។​

​ទោះយ៉ាងណា បន្ទាប់ពី​ស្ត្រី​រូបនេះ​ពុំ​យក​ភ្នែក​មើល​ជនរងគ្រោះ​ក្រីក្រ និង​បែរជា​ដើរទៅ​សន្ទនា​ជាមួយ​គ្នីគ្នា​របស់ខ្លួន​យ៉ាង​ព្រងើយ នៅពេលនោះ បុរស​បរទេស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បានឃើញ​ចុះ​ពី​រថយន្ត និង​ជួយ​លើក​កង់​របស់​បុរសរ​ង​គ្រោះ ហើយ​គាត់​ក៏បាន​សុំទោស​ជំនួស​នាង​នោះ​ផងដែរ ៕ ឧ​ត្ត​ម (coconuts)

spot_img
×