Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​នៅ​តាម​ស្ថានីយ សាំង​ធម្មតា​៤.០៥០​រៀល និង​៣.៩០០​រៀល សម្រាប់​ប្រេងម៉ាស៊ូត​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​នៅ​តាម​ស្ថានីយ ដែល​ត្រូវ​អនុវត្តន៍ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​បើ​តាម​ការផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពី​ថ្ងៃ​ទី​១ ដល់​ទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៨ នឹង​ត្រូវ​លក់ ៤.២១៦​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៤.០៦០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។ ដូច្នេះ​ថ្លែ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ទី​១៥ ខែ​កញ្ញា​ឆ្នាំ​២០១៨ នឹង​ចុះ​មក ៤.០៥០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៣.៩០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​៕ ដោយ​៖​កូឡាប​

​ការ​គណនា​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ មាន​លម្អិត​ដូច​តារាង​ខាងក្រោម​៖

spot_img
×