Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅតាម​តំបន់​ព្រំដែន​

spot_img

​សៀមរាប ៖ ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​-​ថៃ បើក​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​១២ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ត្រូវបាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​(NACD) និង​លោក ស៊ីរិន​យ៉ា សិទ្ធី​ឆៃ អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​(ONCB) ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​ខេត្តសៀមរាប​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ត្រួតពិនិត្យ និង​ពិភាក្សា ទៅលើ​ការងារ​ផ្សព្វផ្សាយ​អប់រំ ការងារ​ព្យាបាល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​ការងារ​អនុវត្តន៍​ច្បាប់​។​

​ក្នុងឱកាស​នោះ លោក ស៊ីរិន​យ៉ា សិទ្ធិ​ឆៃ អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ បាន​មានប្រសាសន៍​ថ្លែង​អំណរ​គុណ ដល់​ភាគី​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហការ ធ្វើការ​រួម​គ្នា​យ៉ាង​ល្អ លើ​ការងារ​បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស​គ្រឿង​ញៀន និង​ព្យាបាល​ស្តារនីតិសម្បទា អ្ន​ញៀន​គ្រឿងញៀន ពិសេស​ការបង្កា​រទប់​ស្កាត់ បទល្មើស​គ្រឿងញៀន តាម​ព្រំដែន​កម្ពុជា​-​ថៃ នាំមក​នូវ​ភាពសុខសាន្ត ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ នៃ​ប្រទេស​យើង​ទាំង​ពីរ តាមរយ​:​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ និង​ភូមិ​ស​គ្មាន​គ្រឿង​ញៀន​។​

​ក្នុងឱកាស​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​របស់​យើង​នាពេលនេះ នឹង​រួមគ្នា​ពិនិត្យឡើងវិញ អំពី​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យ​គ្រឿង​ញៀន ដែល​ប្រទេស​យើង​ទាំង​ពីរ បាន​ខិតខំ​អនុវត្តន៍​រយៈពេល​១​ឆ្នាំ បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី ថៃ​-​កម្ពុជា លើក​ទី​១១ ដែល​បាន​រៀបចំ​នៅ​ខេត្ត​បូ​រ៉ី​រ៉ា​ម ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១២-១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ។​

​ជាមួយគ្នានេះ លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​ថ្លែង​នូវ​អំណរគុណ ដល់​ភាគី​ថៃ​(ONCB) ដែល​ក្នុង​ឆ្នាំ​២០១៧-២០១៨​នេះ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន នៅ​កម្ពុជា រួមមាន​៖​ការផ្តល់​ថវិកា សម្ភារៈ បច្ចេកទេស បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ការងារ​ព្យាបាល​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន ការងារ​អនុវត្តន៍​ច្បាប់ និង​ការពង្រឹង​ប្រសិទ្ធភាព របស់​មន្ទីរពិសោធន៍ រក​សារធាតុ​ញៀន និង​ការជួយ​កសាង​មជ្ឈមណ្ឌល​ជាតិ ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ ។​

​ជាមួយគ្នានេះដែរ លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​បន្ថែមថា ដើម្បី​គ្រប់គ្រង​សភាពការណ៍​គ្រឿងញៀន រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធនា ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៣ សំដៅ​បង្កើន​ប្រសិទ្ធភាព ត្រួតពិនិត្យ​គ្រឿង​​ញៀន នៅក្នុង​ប្រទេស និង​រួមចំណែក​ជាមួយ​បណ្តា​ប្រទេស នៅក្នុង​តំបន់​សំដៅ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ពិសេស​នៅតាម​តំបន់​ព្រំដែន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×