Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អប់​ប្តី ហើយ​នៅ​អាល័យ​ស្នេហ៍​ចាស់ នារី​ម្នាក់​នេះ​បាន​លួច​ប្តូរ​ស្ពែម​ពេល​ធ្វើការ​បង្កើត​គភ៌​សិប្បនិម្មិត (IVF) ដើម្បី​ឲ្យ​ប្តី​ចិញ្ចឹម​កូន​របស់​អតីត​…​សង្សារ (​វីដេអូ​)

spot_img

​បុរស​ម្នាក់​បាន​ប្តឹង​មជ្ឈមណ្ឌល​បង្កើត​គភ៌​សិប្បនិម្មិត (IVF) នៅ​រុស្ស៊ី ក្រោយពេល​ដឹងថា ភរិយា​របស់​ខ្លួន​បាន​ប្តូរ​ស្ពែម​នៅ​អំឡុង​ពេល IVF ។​

Maxim Anokhin បានដឹងថា កូន​ប្រុស​ជា​ទីស្រឡាញ់​អាយុ ១​ឆ្នាំ របស់​ខ្លួន​ពុំ​មែន​ជា​កូនបង្កើត បន្ទាប់​ពី​ទំនាក់ទំនង​រវាង​លោក​និង​ភរិយា Yana Anokhina អាយុ ៣៨​ឆ្នាំ បាន​បែកបាក់ ។​

គ្រួសារ​របស់ Anokhin ពេល​កំពុង​សុភមង្គល ។​

​មុន​នោះ ស្រី​ជា​ប្រពន្ធ​បាន​ចរចារ​ជាមួយ​មជ្ឈមណ្ឌល​សុខាភិបាល Kulakov នៅ​មូ​ស្គូថា នាង​ចង់​ឲ្យ​បុរស​ដែល​នាង​ស្រឡាញ់​ក្លាយជា​ឪពុក​របស់​ក្មេង​នោះ ហើយ​ឲ្យ Maxim ជា​អ្នករ៉ាប់រង​សោហ៊ុយ ។​

​តាម​បំណង​របស់ Yama បុគ្គលិក​នៅ​មជ្ឈមណ្ឌល​នេះ បាន​ជួយ​ប្តូរ​ស្ពែម ។ ក្រោយពី​មាន​លទ្ធផល​ពិនិត្យ DNA បញ្ជាក់ថា ក្មេងប្រុស​នេះ​ពុំមែន​ជា​កូន​របស់​ខ្លួន Maxim ក៏​ដាក់​ពាក្យ​ប្តឹង​មជ្ឈមណ្ឌល​សុខាភិបាល Kulakov ហើយ​ទទួលបាន​សំណង 400.000 រ៉ូប (​ប្រមាណ​ជាង ៦៥០០​ដុល្លារ​) ។​

Kulakov លោក​ពោល​ថា ៖ “​ខ្ញុំ​ជឿជាក់​លើ​ប្រពន្ធ ហើយ​ខ្ញុំ​ពិតជា​ស្លុតចិត្ត​រក​ទីបំផុត នៅ​ពេល​ដឹង​ការពិត​” ។ ពេញ​១​ឆ្នាំ​ហើយ ដែល Maxim ជឿថា ក្មេងប្រុស Timofey នេះ ជា​កូនបង្កើត​របស់​ខ្លួន ហើយ​ពិត​ជា​ស្រឡាញ់​វា​ខ្លាំងណាស់ ។​

​លោក​បញ្ជាក់ថា ៖ ខ្ញុំ​ពុំ​មែន​ប្តឹង​ដើម្បី​លុយ​ទេ គឺ​ដើម្បី​យុត្តិធម៌​ត្រូវ​បាន​អនុវត្ត ! ។ ខ្ញុំ​ចង់​បើកចំហរ​រឿងនេះ ដើម្បី​កុំឲ្យ​មាន​ប្រុស​ណា​ត្រូវ​គេ​បោកប្រាស់​ដូចជា​រូប​ខ្ញុំ​ទៀត​! ។​

​ឥឡូវ Maxim បាន​មាន​កូនប្រុស​ម្នាក់​ជាមួយ​ភរិយា​ក្រោយ ហើយ​ទោះបីជា​កំពុង​មាន​សុភមង្គ​លក្តី តែ​លោក​ពុំ​អាច​បំភ្លេច​បាន​ក្មេងប្រុស​ម្នាក់​ដែល​លោក​ធ្លាប់​ហៅថា​កូនៗ​អស់​រយៈពេល​១​ឆ្នាំ​មកហើយ ។​

​ចំណែក Yuna វិញ​នាង​បាន​វិល​ទៅ​រស់នៅ​ជាមួយ​ឪពុក​ពិតប្រាកដ​របស់​ក្មេង​នេះ ៕ ចន្ទ្រា​

spot_img
×