Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បាត់ “​ខួរក្បាល​” អភិវឌ្ឍន៍​កាំជ្រួច និង​នុយក្លេអ៊ែ​រ

spot_img

​ព័ត៌មាន​ខាងលើ​ត្រូវបាន​រដ្ឋ​អំណាច​របស់​ប្រធាន​គីម ជុង​អ៊ុន ប្រកាស​នៅ​ថ្ងៃទី ៤ ខែកញ្ញា​នេះ ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ឲ្យដឹងថា សាស្ត្រាចារ្យ និង​ជា​បណ្ឌិតសភា Ju Kyu Chang បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៣ ខែ​កញ្ញា ក្នុង​ជន្មាយុ ៨៩​ឆ្នាំ ព្រោះតែ​ជំងឺ Pancytopenia ។ អត្ថបទ​ព័ត៌មាន​បាន​ពណ៌នា​លោក Ju ជា “​ព្រឹទ្ធាចារ្យ​បដិវត្តន៍ មាន​វិភាគទាន​ពិសេស​ចំពោះ​ការអភិវឌ្ឍន៍​សមត្ថកិច្ច​ការពារ​ប្រទេស​” ។​

​លោក Ju Kyu-chang (​ទី​២​រាប់​ពីស្តាំ​) ។​

Ju Kye-chang ធ្លាប់ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងជើង ទទួលបន្ទុក​អភិវឌ្ឍន៍​កាំ​ជ្រួច និង​អាវុធ​នុយក្លេអ៊ែរ ។ លោក​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក តាំងពី​ឆ្នាំ ២០១៣ ព្រោះ​ចូលរួម​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។ របស់​អាមេរិក តាំងពី​ឆ្នាំ ២០១៣ ព្រោះ​ចូលរួម​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។​

​តាម Yonhap Ju Kim-Chang ជា​អ្នកឃ្លាំមើល​ការសាកល្បង​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ Unha-2 ឆ្នាំ ២០០៩ រួមជាមួយ​លោក Kim Jong-il ។ លោក​ក៏​បាន​ចូលរួម​អភិវឌ្ឍន៍​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ Unha-3 ឆ្នាំ ២០១២ មុនពេល​ចូល​និវត្តន៍ នៅ​ឆ្នាំ ២០១៥ ៕ ចន្ទ្រា​

spot_img
×