Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រកានាគ​ប្រែប្រួល​ហ្សែ​ន​ដោយ​ធម្មជាតិ នាំ​មក​ប្រាក់ចំណូល​ដ៏​សម្បើម​ដល់​កសិករ​វៀតណាម​ម្នាក់នេះ​

spot_img

​នៅ​ថ្ងៃ​ទី ៤ ខែកញ្ញា​នេះ កសិករ ឡេ​វ៉ាន់ បៀ​ក អាយុ ៦១​ឆ្នាំ នៅ​ខេត្ត​ឡុង​អាង ប្រាប់ថា លោក​ទើប​លក់​គល់​ស្រការ​នាគ ១១៦​គល់ ដែល​ហ្សែ​ន​របស់​វា​មាន​ការប្រែប្រួល​ដោយ​ធម្មជាតិ ទៅ​ជា​ពណ៌​លឿង​ឆ្អៅ បាន​ប្រាក់​ប្រមាណ ៥​ម៉ឺន​ដុល្លារ ។​

​ស្រការ​នាគ​ប្រែប្រួល​ហ្សែ​ន មាន​ពណ៌​លឿង​ឆ្អៅ​របស់​កសិករ​ឈ្មោះ បៀ​ក នៅ​ខេត្ត​ឡុង​អាង ។​

​ចម្ការ​របស់​លោក​មាន​អាយុ ២០​ឆ្នាំ​ហើយ ហើយ​មាន​ទំហំ ២.៥០០ ម៉ែត្រការ៉េ ។ កាលពី ២​ឆ្នាំមុន លោក​កំពុង​ថែ​ច្បារ​ដំណាំ​ដូច​សព្វមួយដង ក៏​ចោល​ភ្នែក​ក្រឡេកឃើញ​គល់​ស្រការ​នាគ ដែល​ផ្លែ​សាច់​ពណ៌​ស មាន​មែក និង​ផ្លែ​ពណ៌​លឿង​ស្រស់ ។ គាត់​យក​វា​ទៅ​បំបែក​បង្កាត់​ពូជ ។​

ផ្លែ​ស្រការ​នាគ​ពេល​ទុំ​ពណ៌​លឿង​ឆ្អៅ ។​

​លោក​គ្រាន់តែ​ប្រាប់​យ៉ាងខ្លី​ថា ៖ ជា​មធ្យម​លើ​ផ្ទៃដី ១០០០m² ប្រសិន​លោក​ដាំ​ប្រហែល ១០០​គល់ វា​ផ្តល់​ចំណេញ​ប្រមាណ ២០០​លាន​ដុង (​ជាង ៩.០០០ USD) ក្នុង​១​ឆ្នាំ​នោះ ចំពោះ​ផ្លែ​ស្រការ​នាគ​លឿង​វិញ គាត់​ទទួលបាន​ប្រាក់​ចំណេញ​ដល់​ទៅ ៥​ដង គឺ​ប្រមាណ ៤៥.០០០​ដុល្លារ​ឯណោះ ។​

​លោក​រៀបរាប់​ពី​ដំណើរ​វិវត្តន៍​ស្រការ​នាគ​លឿង​នេះ​ថា ពេល​ផ្លែ​វា​នៅ​ខ្ចី វា​មាន​ពណ៌​លឿង​ស្រាល និង​លឿង​បៃតង ពេល​ទុំ​វា​ប្រែ​ទៅ​ជា​ពណ៌​លឿង​ឆ្អៅ ហើយ​បើ​ទុក​ឲ្យ​ទុំ​ជោរ​នោះ​វា​ក្លាយ​ជា​ពណ៌​ក្រហម​គួរ​ឲ្យ​ចម្លែក​ភ្នែក​ណាស់ ។ សំបក​លឿង តែ​សាច់​ពណ៌​ស ផ្អែម​ត្រជាក់​ខ្លាំង​ជាង​ស្រការ​នាគ​ធម្មតា ។ ពិសេស​ទៀត​គឺ​ទោះបី​ទុក​នៅ​លើ​ដើម ក្រោយពេល​ទុំ​រាប់​ខែ​ក៏​វា​មិន​ខូច​ដែរ ។​

​ផ្លែ​ខ្លះ​មាន​ទម្ងន់​ដល់​ទៅ ១,៥ kg ។​

​ផ្លែ​ស្រការ​នាគ​លឿង​របស់​លោក​បៀក កំពុង​ធ្វើឲ្យរញ្ជួយ​ពិភពអ្នក​ច្បារ ។​

​ផ្លែ​ស្រការ​នាគ​លឿង​នៅ​ម៉ាឡេស៊ី ។​

​គួរកត់សម្គាល់​ថា ស្រការ​នាគ​លឿង​របស់​ម៉ាឡេស៊ី​មានតម្លៃ​ប្រមាណ​ពី 30$-35$ លើ​ទីផ្សារ​វៀតណាម​បច្ចុប្បន្ន ៕ ចន្ទ្រា​

spot_img
×