Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវណាស់! មេម៉ាយ​វ័យក្មេង​រូប​ស្រស់​ម្នាក់ ត្រូវគេ​បាញ់សម្លាប់​នៅក្នុង​រថយន្ត​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​ណាត់ជួប​ជាមួយ​បុរស​ម្នាក់ (​វីដេអូ​)

spot_img

​មេម៉ាយ​វ័យក្មេង​រូប​ស្អាត​ម្នាក់ ត្រូវបាន​គេ​បាញ់សម្លាប់​គួរ​ឲ្យ​អាសូរ នៅក្នុង​រថយន្ត​របស់​នាង នៅក្នុង​ស្រុក Muang ខេត្ត Nakhon Pathom (​ថៃ​) កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​នាង​ត្រូវបាន​បុរស​ម្នាក់​ស្នើសុំ​ជួប ដើម្បី​ពិភាក្សា​រឿង​ទំនាក់ទំនង​របស់​ពួកគេ​ទាំងពីរ ។​

​ប៉ូលីស Muang Nakhon Pathom ត្រូវបាន​ជូនដំណឹង​អំពី​ហេតុការណ៍​នៃ​អំពើ​ឃាតកម្ម​បាញ់ប្រហារ​នេះ នៅវេលា​ម៉ោង ៣ និង ៣០ ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​បាន​កើតឡើង​នៅ​ផ្លូវ Na Chum-Na ស្ថិតក្នុង​តំបន់ Tambon Nakhon Pathom ស្រុក Muang ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ Naapathorn Kanokasemsophon អាយុ ២៤ ឆ្នាំ ត្រូវបាន​រកឃើញ​ស្លាប់​នៅលើ​កៅអី​រថយន្ត​របស់​នាង ជាមួយ​របួស​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន ៣ កន្លែង ។​

​អ្នកជិតខាង​នៃ​កន្លែងកើតហេតុ បាន​និយាយថា ពួកគេ​បានលឺ​ស្នូរ​កាំភ្លើង​ផ្ទុះឡើង​នៅវេលា​ម៉ោង ៣ ហើយ​បាន​រកឃើញ​សាកសព​របស់​ស្ត្រី​រងគ្រោះ នៅពេល​ពួកគេ​នាំគ្នា​ទៅពិនិត្យ​មើល ។​

​នៅពេល​ប៉ូលីស​ត្រួតពិនិត្យ​ទូរស័ព្ទ smarphone របស់​នាង ពួកគេ​បាន​រកឃើញថា បុរស​ម្នាក់​ដែល​ត្រូវបាន​ស្គាល់​តាមរយៈ​ឈ្មោះ​គណនី​របស់គាត់ ដែល​ឈ្មោះថា Wallop On A Way បានស្នើ​សុំ​ជួប​នាង​ដោយផ្ទាល់ ហើយ​គាត់​ក៏​នឹង​ឈប់​តាម​រំខាន​នាង​ទៀត​ដែរ ។​

​ប៉ូលីស​និយាយថា ស្ត្រី​រងគ្រោះ​បាន​លែងលះ​ប្តី ហើយ​ផ្លាស់​មកពី Ratchaburi ដើម្បី​មក​រស់នៅក្នុង​ខេត្ត Nakhon Pathom ដែលជា​ស្រុកកំណើត​របស់​នាង​វិញ ។​

​ទោះយ៉ាងណា ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​ប្រមាញ់​ប្រហារ​ទៅលើ​មេម៉ាយ​វ័យក្មេង​រូប​ស្អាត​នេះ ពុំទាន់​ត្រូវបាន​បញ្ជាក់​ច្បាស់​ថា​ជា​នរណា​នោះទេ ខណៈ​សមត្ថកិច្ច​កំពុងបើក​ស៊ើបអង្កេត ៕ ចន្ទី (The Nation)​

  

spot_img
×