Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ នឹង​ជួប​រឿង​ស្មុគស្មាញ​បន្តិច​ក្នុង​ការងារ តែ​ដោយ​គ្រាន់តែ​នឹងនរ​នោះ​គ្រប់យ៉ាង​សុទ្ធ​តែ​អាច​ដោះស្រាយបាន ។ លុយកាក់ ត្រូវ​ប្រយ័ត្ន​ក្នុង​ការចាយវាយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ធ្វើឲ្យ​អ្នក​ដទៃ កើត​ចិត្ត​ច្រណែន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ជា​ទី​គាប់ចិត្ត តែ​ពុំ​មាន​បញ្ហា​អ្វី​ធំដុំ​គួរឲ្យ​បារម្ភ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​ធ្វើ​ការសម្រេចចិត្ត​រឿង​សំខាន់​ខាង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ជ្រុល​ដល់​ថ្នាក់​ភ្លេច​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន តែ​មិន​ធ្ងន់ធ្ងរ​ឡើយ ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ ក្នុង​តម្លៃ​ថោក ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទំនាក់ទំនង​ត្រួត​គ្នា​ច្រើន​ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​បន្ថែម​ភាពកក់ក្តៅ ផ្អែមល្ហែម​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក ។​

​ឆ្នាំ​រោង ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត រាល់​ឧបសគ្គ​មុនៗ​នេះ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ថ្ងៃ​នេះ​ជួប​សំណាងល្អ រឿង​លុយកាក់ ឬ​អាច​ទទួលបាន​កាដូ ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រង​សម្ពាធ​ច្រើន ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់​មិន​ស្ថិរភាព អាច​ប្រឈម​ការខ្វះខាត ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​កើត​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ អាច​បោះទុន​វិនិយោគ​ខ្នាតតូច ។ មនោសញ្ចេតនា អ្នក​មាន​គ្រួសារ​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ខុស​ភេទ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​លូកលាន់​ក្នុង​រឿង​អ្នកដទៃ កុំឲ្យ​អ្នក​រួម​ការងារ និង​ថ្នាក់លើ​សំឡឹង​អ្នក​ក្នុង​រឿង​ផ្លូវ​មិនល្អ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ដោយ​ភាព​ប៉ិនប្រសប់ និង​មាន​គំនិត​ច្នៃប្រឌិត​របស់​អ្នក ហេតុនេះ​ទទួលបាន​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ពី​អ្នក​នៅ​ជុំវិញ ។ លុយកាក់ ល្អប្រសើរ ជួប​ឱកាសល្អ​ច្រើន ក្នុង​ការរកចំណូល​ថែម ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រកា ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ផ្អែម ល្ហែ​ម សុខសាន្ត ។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុសឆ្គង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ចំពោះ​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត សរសើរ​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ​កើន​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ៕

spot_img
×