Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរប្លន់​ប្រើ​កាំភ្លើង​សម្លុត​នារី​អ្នកលក់ ស្រាប់តែ​នារី​រូបនេះ យក​ដង​អំបោស​ចង្អុលមុខ ចោរប្លន់​ទាល់​តម្រិះ​ដើរចេញ​ទៅ​បាត់​! (​វីដេអូ​)

spot_img

​ពេល​ត្រូវ​ចោរប្លន់​យក​កាំភ្លើង​ភ្ជុង​ចំ​ពីមុខ​អ្នកលក់​ម្នាក់នេះ​ពុំ​មាន​ភាព​តក់ស្លុត​សោះ ហើយ​ថែមទាំង​យក​ដង​អំបោស​ចង្អុល​តប​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង Guayaquil ប្រទេស Ecuador ។​

ស្ត្រី​អ្នក​លក់​ទំនិញ​ក្លាហាន​ហ៊ាន​យក​អំបោស​ចង្អុល​តប​…​កាំភ្លើង​របស់​ចោរ​ប្លន់ ។​

​ខ្សែ​វីដេអូ​ខាងក្រោម​នេះ បង្ហាញឲ្យឃើញលោ​ក​ចោរ​បាន​ដើរ​ចូល​ហាង​លក់​សម្លៀកបំពាក់ ហើយ​ដក​កាំភ្លើង​ចេញមក​ភ្ជុង​គំរាម​អ្នកលក់ តែ​ស្ត្រី​រូប​នេះ​បែរជា​មាន​ទង្វើ “​ក្លាហាន​” គួរ​ឲ្យ​ឆ្ងល់​ទៅវិញ ។​

​ចោរប្លន់​រូប​នេះ​ពិតជា​ស្រឡាំងកាំង ក៏​លូកដៃ​ចាប់​ដង​អំបោស ខណៈ​ពេល​ចុង​កាំភ្លើង​នៅ​ភ្ជុង​ចំ​ក្បាល​នារី​អ្នកលក់ ។ មួយសន្ទុះ ប្រហែលជា​មាន​អារម្មណ៍​ថា “​ពិបាក​ពេក​” ក៏​ប្រញាប់​គេចខ្លួន​ចេញ​ទៅ​បាត់ ។ ស្ត្រី​រូប​នេះ​នៅ​បាន​កាន់​អំបោស​ដេញ​តាម​ប្រដេញ​ចេញ​ទៀត ។​

​ក្រោយពេល Video នេះ ត្រូវ​បាន​បង្ហោះ​សាធារណជន​មានការ​ស្ងើចសរសើរ​នាង​យ៉ាង​ខ្លាំង ។​

​ចំណែក​នាង​វិញ​ស្រាប់តែ​និយាយថា ៖ ខ្ញុំ​បាន​ស្រែកប្រាប់​ចោរ​នោះ​ថា ៖ ទៅ​ព្រះវិហារ​ទៅ ហើយ​បោះបង់​ចោល​ផ្លូវ​អាក្រក់​នេះ​ចេញ​! ៕ ចន្ទ្រា​

spot_img
×