Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋការ​ជប៉ុន​ស្នើ​ជម្លៀស​ពលរដ្ឋ ៣០០.០០០​នាក់ គេចចេញ​ពី​ព្យុះ Jebi

spot_img

​រដ្ឋាភិបាល​ជប៉ុន​បានលើកឡើង​ពី​ភាពចាំបាច់​ត្រូវ​ជម្លៀស​ពលរដ្ឋ​ប្រមាណ ៣០០.០០០​នាក់ នៅ​តំបន់ Kansai ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ Jebi ដែល​ត្រៀម​វាយប្រហារ​ដែន​គោក ។​

​ក្នុងចំណោម​នោះ​មាន​ពលរដ្ឋ​ប្រមាណ ២៨៧.០០០​នាក់ នៅ​ទីក្រុង​កំពង់ផែ Kobe និង ៩០.០០០​នាក់ នៅ​ទីក្រុង Hiroshima ។​

​ជប៉ុន​បាន​លុបចោល​ជើងហោះហើរ ៦៣២​ជើង នៅ​តំបន់​កណ្តាល និង​និរតី​ប្រទេស​នេះ ។ ជើងហោះហើរ​ត្រូវ​លុបចោល​មាននៅ​បណ្តា​ព្រលានយន្តហោះ Osaka និង Kobe ចំណុះ​តំបន់ Kansai ។​

​ព្យុះ Jebi ក៏​បាន​ធ្វើឲ្យ​ដាច់​ប្រព័ន្ធ​គមនាគមន៍​ផ្លូវដែក សាឡាង​។ ពេល​នេះ​មុខ​ព្យុះ​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រជុំ​កោះ​ជប៉ុន​ដែល​មាន​កម្លាំ​ខ្យល់​ដល់​ទៅ ៦០​ម៉ែត្រ​/​វិនាទី ៕ សូ​យ​ន​

spot_img
×