Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ត្របាក់​អូស​ដងសន្ទូច​ស្ទើ​បាក់ ហើយ​ពេល​ទាញ​វា​ចូល​កៀក​បាន​ហើយ​បែរ​ជា​ចង់​… រត់​ចោល​ទៅ​វិញ​

spot_img

​យុវជន​អ៊ីតាលី​ម្នាក់​ជា​អ្នក​ស្ទូចត្រី​អាជីព ហើយ​ង​ប់ង​ល់​ខ្លាំង​នឹង​ការកម្សាន្ត​នេះ​។ ថ្ងៃមួយ​ឃើញ​មេឃ​ស្រឡះ​ល្អ​ក៏​សម្រេច​ចិត្ត​ទៅ​ស្ទូចត្រី​នៅ​ទន្លេ Po (​អ៊ីតាលី​)​។​

ពេល​ទាញ​វា​មក​កៀក​ឆ្នេរ​បាន​ហើយ​ជើង​របស់​គាត់​ឡើង​…​ញ័រ​។​

​ក្រោយពេល​ទម្លាក់​នុយ​ចុះ ហើយ​អង្គុយ​ស្ងៀម​មួយស្របក់​ឃើញ​ខ្សែ​សន្ទូច​ចាប់ផ្តើម​រង្គើរ​។ ប៉ុន្តែ​ទោះបីជា​ប្រឹង​យ៉ាងខ្លាំង ស្ទើ​បាក់​ដងសន្ទូច​ក្តី​ក៏​ពុំ​ឃើញ “​មុខសញ្ញា​” បង្ហាញ​វត្តមាន​។ គាត់​គិតថា ប្រាកដ​ជា​ត្រី​មួយ​ធំ​ណាស់​។​

​ក្រោយ​ការប្រឹងប្រែង​យ៉ា​ខ្លាំង មួយ​សន្ទុះ​ក្រោយ​ពេល​គាត់​ឡើង​ខ្សោះ​កម្លាំង​ហើយ​នោះ​ទើប​ទាញ​វា​ងើប​ក្បាល​ផុត​ទឹក​បាន​។ ពិតណាស់​!​មុន​នោះ​នៅ​អឺរ៉ុប គេ​ហៅ​ត្រី​នេះ​ថា ជា “​ត្រី​បិសាច​”​។​

​មាត់​របស់​វា គ្រប់គ្រាន់​សម្រាប់​លេប​មនុស្ស​ទាំងមូល​បាន​។ ពួក​វា​ចូលចិត្ត​ស្ទុះ​ពី​ផ្ទៃ​ទឹក ដើម្បី​ត្របាក់​លេប​ពួក​បក្ស និង​សត្វ​ដទៃៗ​ទៀត ធ្វើ​ជា​អាហា​។​

​ដោយ​ត្រី​នេះ​ធំ​ពេក​គាត់​បាន​ត្រឹម​ដេក​ថត​ជាមួយ​វា​ទុកជា​…​អនុស្សាវរីយ៍​ប៉ុណ្ណោះ​៕ ដោយ ៖ អាទិត្យ​

spot_img
×