Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ Jebi បុក​ចូល​ជប៉ុន​

spot_img

​គិត​ត្រឹម​ម៉ោង​៧​និង​៣០ យប់​ថ្ងៃ​អង្គារ មាន​មនុស្ស​៣​នាក់​ស្លាប់ និង​១៤៨​នាក់​រងរបួស បន្ទាប់ពី​ព្យុះសង្ឃរា​Jebi បាន​បោកបក់​កាត់​លើ ប្រទេស​ជប៉ុន​។​នេះ​ជា​ព្យុះ​មួយ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​ដែល​វាយលុក​ប្រទេស​ជប៉ុន​ក្នុងអំឡុងពេល​២៥​ឆ្នាំកន្លងមក​។​

ព្យុះ Jebi បុក​ចូល​ជប៉ុន​

​នៅ​Osaka ខ្យល់​ដ៏​ខ្លាំង​បាន​វាយ​របើក​ដំបូលផ្ទះ វាយ​ផ្ដួល​រថយន្ដ​ដឹកជញ្ជូន ។​

​ការ​ទូន្មាន​ឱ្យ​ជម្លៀស​ត្រូវបាន​បន្ដ​ប្រកាស​ដល់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងលិច​និង​ភាគ​កណ្ដាល​ជប៉ុន​។ ក្រុមមន្ត្រី​ព្រមាន​ថា ភ្លៀង​ខ្លាំង​អាច​បណ្ដាលឱ្យមាន​ការបា​ក់ដី​និង​ជន់​លិច​។​

​ផ្លូវ​គមនាគមន៍​ក៏​ត្រូវបាន​កាត់ផ្ដាច់​។​រថភ្លើង​ល្បឿន​លឿន​Shinkansen​ដែល​ត​ភ្ជាប់ Tokyo និង​Okayama បាន​ត្រូវ​ផ្អាក​សកម្មភាព​។​

​បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍​ក៏បាន​លុបចោល​ការហោះហើរ​ក្នុងស្រុក​រាប់រយ​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ សំខាន់​គឺ​នៅ​តំបន់ ភាគ​ខាងលិច​ជប៉ុន​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​Kansai, ដែលជា​ព្រលានយន្ដហោះ​ដ៏​សំខាន់​មួយ​របស់​ជប៉ុន​ត្រូវបាន​បិទទ្វារ​ទាំងស្រុង ព្រោះ​ទឹក​ជន់​លិច​បាត់ទៅហើយ​។​តាម​ក្រសួង​គមនាគមន៍​ឱ្យដឹងថា មិនទាន់​ដឹង​ច្បាស់​ថា​ពេលណា​ព្រលានយន្ដហោះ​នេះ​ធ្វើ​សកម្មភាព​នោះទេ​៕

​សូ​យ​ន​

spot_img
×