Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤ កញ្ញា កើតឡើង ១១​លើក ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​ស្រាល​១៣​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ប្រុស​នាក់​) រងរបួស​ធ្ងន់​១៣​នាក់ (​ស្រី​១) និង​រង​របួសស្រាល​០​នាក់ ។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ ( យប់​៨​នាក់ )​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៩​គ្រឿង រួមមាន ម៉ូតូ ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង​, ថ្មើរជើង​៣​នាក់ និង​យានយន្ត​ផ្សេងៗ​០​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ រួមមាន ល្មើស​ល្បឿន ៦​លើក (​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ១​លើក , មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​១​នាក់​) ប្រជែង ២​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៧​លើក​, ផ្លូវ​ខេត្ត​ក្រុង ចំនួន​៤​លើក ។ យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ​៣​លើក​, រថយន្ត​ធុន​តូច ចំនួន​៦​លើក និង​រថយន្ត​ធុន​ធំ​២​លើក ។​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពត​២​លើ​ក​ស្លាប់​១​នាក់ ភ្នំពេញ​៤​លើ​ក​ស្លាប់​២​នាក់​របួស​៦​នាក់ និង​ខេត្ត​ព្រះសីហនុ​២​លើ​ក​ស្លាប់​១​នាក់​របួស​១​នាក់ ។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​៤ កញ្ញា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ៣៥​លើក ស្លាប់​ចំនួន​១៥​នាក់ របួស​សរុប​ចំនួន​៤៤​នាក់ របួសធ្ងន់ ៤០​នាក់ របួសស្រាល​ចំនួន​៤​នាក់ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៤ កញ្ញា ២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១ កញ្ញា ដល់​ម៉ោង​១៤ ថ្ងៃទី​៤ កញ្ញា ២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ១៦៧១​គ្រឿង (​ម៉ូតូ​៦៥​ភាគរយ​) , មធ្យោបាយ​ល្មើស ៤៤០ គ្រឿង (​ម៉ូតូ​៨១​ភាគរយ​) ,​អប់រំ ១៧៣​គ្រឿង ស្មើរ​៤៤​ភាគរយ , ពិន័យ ២៦៧ គ្រឿង (​បង់ប្រាក់​៩៩​ភាគរយ​) ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×