Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណបក្ស​១៦​មិន​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ឯកភាព​ជា​ឯកច្ឆន្ទ បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​

spot_img

​ភ្នំពេញ​ ៖ ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវបាន​គណបក្ស​ទាំង​១៦ ដែល​មិន​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ព្រមព្រៀង​គ្នា​ឯកភាព​ជា​ឯកច្ឆន្ទ​រួចហើយ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​គ្នា នៅ​វិមាន​សន្តិភាព ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រចាំ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែង​ប្រាប់​ង​ថា នៅ​ព្រឹក​នេះ បាន​ចូលរួម​ប្រជុំ​ជជែក សម្រេច​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ អំពី​ការបង្កើត​នូវ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។​

កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព គឺ​ជា​ទី​កន្លែង​របស់​រដ្ឋ​។ សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវបាន​គណបក្ស​ទាំង​១៦​ឯកភាព​គ្នា​រួច​ហើយ ហើយ​សេចក្តីព្រាង​នេះ​អាច​នឹង​ចេញ​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា នា​ឱកាស​ប្រជុំ​សភា​តែម្តង​។​

​សូមបញ្ជាក់​ថា សេចក្តីព្រាង​ព្រះរាជក្រឹត្យ​នេះ​មាន​៧​ជំពូក និង​២១​មាត្រា នឹង​បញ្ជូន​ទៅកាន់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​សម្រេច ដាក់​ទូលថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ដើម្បីឡាយព្រះហស្ថ លេខា បង្កើត​ជា​ផ្លូវការ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បង្កើត នៅ​ចំពោះមុខ​ប្រធាន​គណបក្ស​នយោបាយ​ទាំង​១៦ កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់​ឱកាស​ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា​ទាំងនោះ ចូលរួម​បម្រើ​ជាតិ​។​

​សមាសភាព​នៃ ឧត្តមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ត្រូវ​បាន​ជ្រើស​ចេញពី​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​ចំនួន​២​រូប ដែល​ប្រធាន​គណបក្ស ហៅថា​ជា ប្រធាន​ប្រតិភូ និង​អនុប្រធាន ឬ​អគ្គលេខាធិការ​នៃ​គណបក្ស ហៅថា អនុប្រធាន​ប្រតិភូ​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​យន្ដការ​ថ្មី​មួយទៀត ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​ផ្ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងមូល ដែល​វា​មិនមែន​ជា​ផ្ដល់ ប្រយោជន៍​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ ហើយ​ប្រធាន​គណបក្ស​នយោបាយ​ទាំងអស់ ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នោះ ក៏​បាន​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​គំនិត​ផ្ដួចផ្តើម​នេះ​ផង​ដែរ​។​

​គណបក្សនយោបាយ​ចំនួន​៤​ផ្សេងទៀត ពុំ​ចូលរួម​ជាមួយនឹង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ រួមមាន​៖ ១៖ គណបក្ស​មាតុភូមិ​យើង ២៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៣៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ទី​៤៖ គណបក្ស​ខ្មែរ​ឈប់​ក្រ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×