Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​អាមេរិក​-​កូរ៉េខាងត្បូង​ត្រៀម​ជួបគ្នា​នៅ New York

spot_img

ជំនួប​នេះ​គឺ​សំដៅ​ពិភាក្សា​រិះរក​ដំណោះស្រាយ​ក្នុង​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

លោក​Moon Jae-in និង​លោក​Trump ជួបគ្នា​នៅ​សេត​វិមាន​កាលពី​ខែវិច្ឆិកា​២០១៧

​​ប្រព​ភព Reuters​ដឹងថា ប្រធានាធិបតី Donald Trump​និង​សមភាគ​រី​កូរ៉េខាងត្បូង Moon Jae-in មានការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រមាណ​៥០​នាទី នា​ថ្ងៃទី​៤​ខែកញ្ញា​ម្សិលមិញ​នេះ មុនពេល​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​នឹង​ទៅកាន់​កូរ៉េខាងជើង​។​

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប្រកាសថា មេដឹកនាំ​ទាំងពីរ​យល់ព្រម​ថា​នឹង​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​សភាពការណ៍​កូរ៉េខាងជើង​ក្រៅ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាត​នៅ New York នា​ចុងខែ​នេះ​។​

​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders ឱ្យដឹងថា លោក​Moon បានប្រកាស​ប្រាប់​លោក​Trump អំពី​ការចាត់​បេសកជន​ពិសេស​ទៅកាន់​ក្រុង​យ៉ាង​ដើម្បី​ជួប​មេដឹកនាំ​Kim ។​

​នៅក្នុង​ថ្ងៃទី​៤​ខែកញ្ញា​នេះដែរ នាយក​ស្ថាប័ន​សន្ដិសុខ​ជាតិ​កូរ៉េខាងត្បូង​Chung Eui-yong បាន​ដឹកនាំ​ប្រិ​ភូ​ទៅកាន់​កូរ៉េខាងជើង​និង​បញ្ជូន​លិខិត​របស់លោក​Moon ទៅឱ្យ​លោក​Kim​។​លោក yong ឱ្យដឹងថា ប្រតិភូ​ក៏​នឹង​ពិភាក្សា​ការងារ​ជាមួយ មន្ដ្រី​នៅ​ក្រុង​ព្យុងយ៉ាង​អំពី​បណ្ដា​វិធីសាស្ដ្រ​សំដៅ​ឈានឆ្ពោះ​ទៅរក​ការលុបបំបាត់​នុយ​ក្លែ​អ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​៕
​លី​សា​

spot_img
×