Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាក់​ប្រាក់​ធ្វើ​ពី​មាស​សុទ្ធ​និង​បង្កប់​ត្បូង​ពេជ្រ​របស់​អូស្ដ្រាលី​មានតម្លៃ​២,៤៨​លាន​ដុល្លារ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកណា​?

spot_img

កាក់​មាស​ធ្វើ​ពី​មាស​សុទ្ធ​បង្កប់​ត្បូង​ពេជ្រ​ក្រហម​៤​គ្រាប់ ដែល​តំណាងឱ្យ​រឿងនិទាន​«​ដៃទទេ​សាង​បានជា​បុព្វហេតុ​»​នៅ​អូស្ដ្រាលី​។

កាក់​ប្រាក់​អនុស្សាវរីយ៍ Discovery ទម្ងន់​២​គីឡូក្រាម​

​​ស្ថានីយទូរទស្សន៍ CNN ថ្ងៃទី​៤​ខែកញ្ញា បាន​ផ្សាយ​ព័ត៌មាន​ថា មន្ទីរ​បោះពុម្ព​លុយ​Perth ទើប​ប្រកាស​ជា​សាធារណៈ​អំពី​កាក់​ប្រាក់​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​ប្រទេស​អូស្ដ្រាលី​ដែល​ធើ្វ​អំពី​មាស​មាន​បង្កប់​ត្បូង​ពេជ្រ​មានតម្លៃ ២,៤​លាន​ដុល្លារ​។​

​កាក់​ប្រាក់​ថ្មី​នេះ​មាន​ឈ្មោះថា Discovery ត្រូវបាន​ផលិតឡើង​ដោយ​ផ្អែក​តាម​លំនាំ​ប្រាក់​កាក់ holey ដែល​អភិបាលរដ្ឋ​New South Wales បាន​បង្កើត​កាលពី​ឆ្នាំ​1814​។​

​រដ្ឋ​ម​ន្រី្ដ​អាជីវកម្ម​រ៉ែ Bill Johnston​និង​កាក់​ប្រាក់​

​ប្រាក់​កាក់​ថ្មី​នេះ​ធ្វើ​ពី​មាស​សុទ្ធ ៩,៩៩ ភាគរយ ភ្ជាប់​បន្ថែម​គ្រាប់ពេជ្រ​មាន​ប្រភពពី​តំបន់​រ៉ែ​Argyle នៅ​អូស្ដ្រាលី​។​លោក Richard Hayes, អគ្គនាយក​មន្ទីរ​បោះពុម្ព​ប្រាក់ Perth ឱ្យដឹងថា កាក់​ប្រាក់ Discovery នេះ​បំណង​បង្ហាញឡើង​នូវ​រឿង​ចាក​ផុតពី​ភាពក្រីក្រ ក្លាយជា​មានបាន​នៅ​អូស្ដ្រាលី​។​

​តម្លៃ​របស់​កាក់​ប្រាក់​នេះ​ថ្លៃ ព្រោះ​គ្រាន់តែ​ត្បូង​ពេជ្រ​ក្រហម​៤​គ្រាប់​វា​មានតម្លៃ​ដល់​ទៅ​១,៧​សែន​ដុល្លារ​ទៅហើយ ។​បច្ចុប្បន្ន​គេ​ដាក់​តាំងនៅ​មន្ទីរ​បោះពុម្ព​ប្រាក់ Perth រហូតដល់​ថ្ងៃទី​២៨ ខែកញ្ញា​។​បើតាម​ប្រភព​ក្រៅផ្លូវការ​នោះ ជនជាតិ​អាស៊ី​ឬ​មជ្ឈិមបូព៌ា​អាច​ក្លាយជា​ម្ចាស់​ប្រាក់​កាក់​ដ៏​ពិ​សេ​នេះ​៕

​លី​សា​

កាក់​ប្រាក់​ដ៏​កម្រ​ពេល​មើល​កៀក​

spot_img
×