Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើជា​អធិបតី​នៃ​អង្គប្រជុំ​នៃ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អំពី​អ៊ីរ៉ង់​

spot_img

​នៅ​ខែកញ្ញា​នេះ អាមេរិក​គឺជា​ប្រធាន​ប្ដូរ​វេន​នៃ​ក្រុមប្រឹក្សាសន្ដិសុខ UN។

​តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​UN Nikki Haley, នោះ​ប្រធានាធិបតី Donald Trump​នឹង​ធ្វើជា​អធិបតី​នៃ​អង្គប្រជុំ​របស់​ក្រុមប្រឹក្សាសន្ដិសុខ UN អំពី​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២៦​ខែកញ្ញា​។​

​ប្រធានាធិបតី​ត្រាំ​Donald Trump

​អ៊ីរ៉ង់​អាច​នឹង​សំណូមពរ​ក្នុង​សុន្ទរកថា​ក្នុង​អង្គប្រជុំ​នេះ​នៃ​មហាសន្និបាត​ពេញអង្គ​របស់​UN ហើយ​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ក៏​នឹង​មក​ចូលរួម​មហាសន្និបាត​នេះ​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​

​​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​ថ្ងៃទី​៤​ខែកញ្ញា ដើម្បី​ពិភាក្សា​អំពី​ខ្លឹមសារ​នៃ​របៀបវារៈ​អង្គប្រជុំ​លើកឡើង​ដោយ​អាមេរិក អនុ​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​UN Dmitry Polyansky ឱ្យដឹងថា អង្គប្រជុំ​នេះ​គួរ​ប្រមូលផ្ដុំ​ទៅលើ​ការអនុវត្ត​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៥ និង​ការដែល​អាមេរិក​បាន​ដកខ្លួន​ថយ​ពី​កិច្ចព្រមព្រៀង​នេះ នៅ​ខែឧសភា​ឆ្នាំ​២០១៨៕
​សូ​យ​ន​

spot_img
×