Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយពេល​ដែល​ឆក់​កាបូប​ជនជាតិ​អូស្ត្រាលី បាន​ប​ថ្ងៃ សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បីនាក់​

spot_img

​បាត់ដំបង ​៖ ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ឆក់​កាបូប​ជនជាតិ​អូស្ត្រាលី ដោយ​បាន​ឃាត់ខ្លួន​ក្មេង​បីនាក់​។​

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:១០​នាទី លោក​វរសេនីយ៍ត្រី ឈឿង គឹម​សុង ប្រធាន​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប​បាន​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ បង្ក្រាប និង នាំខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់​៖១- ឈ្មោះ គំនិត ថា​ដា​នូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​-​ខេត្ត​បាត់ដំបង ។ ២- ឈ្មោះ ហឿត រី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ៣- ឈ្មោះ សំ រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​-​ខេត្ត​បាត់ដំបង ។ ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូប​) ពី​ជនរងគ្រោះ ឈ្មោះ ឡា ណា​អាន់ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មកពី​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​-​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ៣:០០​នាទី ។ វត្ថុតាង​ដកហូត​មាន ម៉ូតូ​ម៉ាក​ហុងដា CLICK ពណ៌ ស ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់​រួម​ទាំង​វត្ថុតាង​ខាងលើ បាន​ប្រគល់ជូន ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×