Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ Honda នឹង​ផ្ដល់​រាល់​បទពិសោធន៍ ហើយ​ធ្វើឲ្យ​អ្នកគាំទ្រ​រីករាយ​

spot_img

​ភ្នំពេញ​ ៖ គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ Keisuke Honda បាន​ថ្លែងថា​៖ ខ្ញុំ​នឹង​ផ្ដល់​បទពិសោធន៍​ខ្ញុំ​ទាំងអស់​ដល់​ក្រុម ជម្រើសជាតិ​កម្ពុជា​ក្នុង​គម្រោង​នេះ​។ នេះ​ជា​លើក​ដំបូង​នៃ​ការងារ​របស់​ខ្ញុំ​។ យើង​មាន​កីឡាករ​ដែលមាន​ទេពកោសល្យ​នៅទីនេះ ហើយ​ខ្ញុំ​សង្ឃឹមថា​នឹង​ធ្វើឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​ចំពោះ​ការងា​រ​នេះ​។ ការ​ថ្លែង​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ពេល​មក​បង្វឹក​លើកដំបូង​មុន​ជម្រើសជាតិ​ជួប ម៉ាឡេស៊ី​ថ្ងៃទី ១០ កញ្ញា ខាងមុខ​។

​គ្រូបង្វឹក​ដែល​ត្រូវបាន​តែងតាំង​កាល​ដើមខែ​មិថុនា ដោយ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រូប​នេះ​បញ្ជាក់​បន្តទៀតថា លោក​ចង់​ឈ្នះ​ការប្រកួត​ទល់នឹង ម៉ាឡេស៊ី ខាង​មុខ​ទោះជា​លើកដំបូង​របស់​នៃ​ការចាប់ផ្ដើម​ហ្វឹកហាត់​ក៏ដោយ​។ អតីត​កីឡាករ​ជប៉ុន​រូបនេះ បន្ត​ថា​ត្រូវតែ​ស្វែងរក​ចំណុចខ្លាំង និង ចំណុចខ្សោយ​របស់​កីឡាករ​បន្ថែម​ទៀត​រហូត​ដល់​ជួប​ម៉ាឡេស៊ី​។

​អតីត​កីឡាករ AC Milan , Pachuca និង CSKA បញ្ជាក់ថា ការហ្វឹកហាត់​រាល់​ថ្ងៃ​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​លើ​ការងារ​ជា​ក្រុម ហើយ​អ្វី​ដែល​ចម្បង​នោះ​គឺ​ផ្លាស់ប្ដូរ​ជម្រើសជាតិ​ឲ្យ​ល្អប្រសើរ​ឡើង​។ លោក​ថា​នឹង​ព្យាយាម​ជួសជុល រាល់​បញ្ហា​ខ្វះខាត​កន្លងមក​។​

​គ្រូបង្វឹក​ថ្មី Keisuke Honda បាន​ប្តេជ្ញា​ក្នុងការ​បង្វឹក​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឲ្យបាន​ល្អ​បំផុត និង​ទទួល​ជ័យជម្នះ ពេល​ជួប​ម៉ាឡេស៊ី នា​សប្តាហ៍​ក្នុង​មិត្តភាព​អន្តរជាតិ ។ បុរស​វ័យ ៣៣​ឆ្នាំ​ជនជាតិ​ជប៉ុន Honda បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ថ្ងៃ​បង្វឹក​ដំបូង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថា “​ខ្ញុំ​រីករាយ​នៅទីនេះ និង​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​ពីក្រុម​កម្ពុជា ដើម្បី​ទទួលបាន​ជ័យ​ជន្នះ ពេល​ជួប​ម៉ាឡេស៊ី​នា​សប្តាហ៍​ក្រោយ​”​។​

​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​ទើប​ប្រកាស​លាឈប់ ពី​ក្រុម​ជម្រើសជាតិ​ជប៉ុន​រូបនេះ បាន​សង្កត់ធ្ងន់ថា រូបលោក​បាន​ទទួល​ដំបូន្មាន ក៏ដូចជា​វិធីសាស្ត្រ ក្នុង​ការដឹកនាំ​ពី​ក្រូបង្វឹក​នៃ​ក្លឹប Melbourne Victory ដើម្បី​ជា​បទពិសោធន៍ និង​បង្វឹក​ក្រុម​កម្ពុជា​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ថ្ងៃទី​១ របស់ Honda ដែល​បាន​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា នា​ល្ងាច​ថ្ងៃ​អង្គារ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ជួប​ប្រកួត​ទល់​នឹង​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​នា​ថ្ងៃទី​១០ ខែកញ្ញា​សប្តាហ៍​ក្រោយ គិត​ចាប់តាំងពី​ត្រូវបាន​តែងតាំង​នា​ថ្ងៃទី​១២ ខែសីហា​មក​នោះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×