Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ៖​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​

spot_img

​ភ្នំពេញ​៖ សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ បាន​មើលឃើញថា សមាគម​មួយ​នេះ បាននិងកំពុង​ដើរតួ​នា​បាន​យ៉ាង​ល្អ​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​កាន់តែ​ល្អប្រសើរ​។​

នៅ​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​នេះ​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​បើក​កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក នៃ​សមាគម ដែល​សុទ្ធសឹង​ជា​មន្ត្រីជាន់ខ្ពស់ និង​ពាណិជ្ជករ​ល្បីឈ្មោះ​បោះ​សំឡេង​នៃ​ប្រទេស​ទាំងពីរ​។​

​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ នេះ​មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន និង​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ជា​អនុប្រធាន ។ សមាគម​នេះ​ជា​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​ទំនាក់ទំនង​កម្ពុ​ជា​-​ថៃ ដែលមាន​សមាជិក​ជាង ៧០​រូប រាប់បញ្ចូល​ទាំង​ទីប្រឹក្សា​ផងដែរ ដែលជា​រដ្ឋមន្ត្រី​មកពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងកសិកម្ម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋលេខាធិការ​ក្រសួងការបរទេស​។ ទីប្រឹក្សា​ផ្សេងទៀត​មាន​អភិបាលខេត្ត​បាត់ដំបង កោះកុង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​។​អ្នកឧកញ៉ា​និង​លោក​ឧកញ៉ា​ចំនួន ៣៥​រូប​ជា​សមាជិក ក្នុងនោះ​រួមមាន លោក គិត ម៉េង លោក កុក អាន លោក ពុង ខៀវ​សែ លោក ឡាវ ម៉េង​ឃី​ន និង​លោក អាន ម៉ា​ឌី ជាដើម​។ សមាគម​នេះ មាន​អគ្គលេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ ដែលមាន​សមាជិក​ចំនួន​៦​រូប​។​

​គួរ​បញ្ជាក់ថា​៖​សមាគម​មិត្តភាព​កម្ពុជា​ថៃ មាសមា​គម​មិត្តភាព​កម្ពុជា​-​ថៃ ក៏មាន​សិទ្ធ​ប្រើប្រាស់​ថវិកា ដោយឡែក​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​មាន​សិទ្ធិ​ទទួល និង​ចាត់ចែង​ប្រើប្រាស់​តាម​នីតិវិធី​ច្បាប់​ជាធរ​មាននូវ​ធនធាន និង​មូលនិធិ​ដែល​បានមកពី​ប្រភព​ផ្សេងៗ​ទៀត សម្រាប់​ដំណើរការ​ការងារ​រប​ស់​ខ្លួន​បើទោះបីជា​យ៉ាងណា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានស្នើ​ឲ្យ​សមាគម​អនុវត្តន៍​នូវ​គោលការណ៍ ៥​ចំណុច​ទៀត ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​កម្ពុជា​-​ថៃ កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សំណើ​ទាំង ៥​ចំណុច ដែល​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​នោះ​រួមមាន​៖១៖ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​៖ ត្រូវមាន​ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ថ្មីៗ​ថែមទៀត ដូចជា​ការប្រកួត​បាល់​បេ​តង់​, បាល់ទះ​, បាល់ទាត់ សី​ប៉ា​ក់តា​ក្រ​នៅ​កម្ពុជា មិនតែប៉ុណ្ណោះ​ត្រូវតែមាន​ការជំរុញ​ហ្វឹកហាត់​រួមគ្នា​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញទៅមក​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ប្រទេស​ថៃ ដើម្បី​លើកកម្ពស់​សមត្ថភាព​កីឡា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​២៖ ការបណ្ដុះបណ្ដាល​៖ សមាគម​មិត្តភាព​ថៃ​-​កម្ពុជា​បន្ដ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម សិប្បកម្ម និង​ជួយ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​ដល់​កម្ពុជា ទន្ទឹមនឹងនោះ​ជួយផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​ពីលើ​អាហារ​រូបករណ៍​ថៃ ដែល​បានផ្ដល់​តាមរយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា​កន្លងមក​។​៣៖ ការពង្រីក​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច ផ្នែក​សង្គម និង​វប្បធម៌​៖ បន្ដ​ការរៀបចំ​ការតាំងពិព័រណ៍​រួមគ្នា​រវាង​ពាណិជ្ជកម្ម​កម្ពុជា​ថៃ ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា ក្នុងឱកាស​បុណ្យ​សមុទ្រ​, បុណ្យ​ទន្លេ​, ព្រមទាំង​ពិធី​ផ្សេងៗ ដូចជា​ការប្រគុំ​តន្ដ្រីសម័យ​រួមគ្នា ដោយមាន​ការចូលរួម​ពី​សិល្បៈករ​ល្បីៗ​ទាំងពីរ​ប្រទេស ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​សប្បុរសជន​នានា ជួយ​ដល់​វិស័យ​មនុស្សធម៌ ដូចជា​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជំរុញ​ឲ្យ​មានការ​រៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​ប្រទេស​ថៃ​។ ៤៖ ការងារ​ប្រវត្តិសាស្ដ្រ​៖ រៀបចំ​ប្រតិភូ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច និង​បទពិសោធន៍​ទៅវិញទៅមក​លើ​ការងារ​ប្រវត្តិសាស្ដ្រ​របស់​ប្រទេស​ទាំងពីរ​។​៥៖ ការងារ​តាម​ច្រកព្រំដែន​៖ ជួយ​សម្រប​សម្រួលការ​ដឹកជញ្ជូន​កសិកម្ម ពាណិជ្ជកម្ម កសិផល ចេញចូល​តាម​ច្រក​ផ្លូវគោក ផ្លូវទឹក កម្ពុជា​-​ថៃ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត តាមរយៈ​ការផ្សារភ្ជាប់​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ក្នុង​គោលដៅ​កសាង​ព្រំដែន​ជា​តំបន់​សន្ដិភាព​, សន្ដិសុខ​, សហ​ប្រតិ​ត្តិ​ការ និង​ការអភិវឌ្ឍ​ពិតប្រាកដ​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ថៃ ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​លើ​គ្រប់ផ្នែក និង​វិស័យ​ដូចជា​ពាណិជ្ជកម្ម វិនិយោគ កសិកម្ម​វប្បធម៌ ទែស​ចរណ៍​កីឡា អប់រំ សុខាភិបាល បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​សង្គមកិច្ច​។ សមាគម​នេះ ក៏មាន​ភារកិច្ច​រៀបចំ​គម្រោង​និង​កម្មវិធី​សហប្រតិបត្តិការ ផ្លាស់ប្តូរ​យោបល់ ទស្សនកិច្ច​សិក្សា ស្រាវជ្រាវ ចែករំលែក​បទពិសោធ​ន៍ ពង្រឹង​ប្រព័ន្ធ​ទំនាក់ទំនង​និង​ធ្វើ​របាយការណ៍ ពី​សកម្មភាព​ដាក់ជូន​រដ្ឋាភិបាល​ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×