Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អ​ណាស់​! ក្រោម​ហេតុផល «​ស្វ័យការពារ​ខ្លួន​» តុលាការ​សម្រេច​ដោះលែង​អ្នកជិះ​កង់​រងគ្រោះ ដែល​ចាក់​សម្លាប់​អ្នកជិះរថយន្ត​ច​រឹក​ជើងកាង​ហើយ (​វីដេអូ​)

spot_img

​ករណី​អ្នកបើករថយន្ត​បង្ក ច​រឹក​ជើងកាង​ដែល​ខ្លួនប្រាណ​ពោរពេញ​ទៅដោយ​សាក់ ត្រូវបាន​វាយ​តបត​ចាក់​រហូត​បាត់​បង់ជីវិត​ក្រោម​ផ្លែកាំបិត​របស់ខ្លួន​ដែល​ប្រើ​សម្រាប់​វាយប្រហារ​ទៅលើ​ជនរងគ្រោះ​ជា​អ្នកជិះ​កង់ ឥឡូវនេះ ជនរងគ្រោះ​ដែល​ចាក់​សម្លាប់ និង​ត្រូវ​ចាប់ខ្លួន​ដោយ​ប៉ូលីស ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​តុលាការ​បានចាត់ទុក​ថា​ជា «​ករណី​ស្វ័យការពារ​ខ្លួន​» ។​

SCMP បាន​រាយការណ៍​ថា ជនរងគ្រោះ​ជា​អ្នកជិះ​កង់​ឈ្មោះ Yu អាយុ ៤១ ឆ្នាំ ពុំ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ណាមួយ​នោះឡើយ សម្រាប់​ការស្លាប់​របស់ Liu អាយុ ៣៦ ឆ្នាំ ជា​អ្នកបើករថយន្ត​ច​រឹក​ជើងកាង ដែល​បាន​បើកបរ​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គេ​នៅលើ​ដងផ្លូវ តែ​បែរជា​មិន​ទទួលយក​នូវ​កំហុស​របស់ខ្លួន និង​ថែមទាំង​ប្រើ​កាំបិត​ដេញចាក់ប្រហារ​យ៉ាង​សាហាវ ទៅលើ​ជនរងគ្រោះ​ទៀត ។​

​យោងតាម​ប៉ូលីស Liu ត្រូវបាន​ជនរងគ្រោះ​ចាក់​ចំនួន ៥ កាំបិត បណ្ត​ល​ឲ្យ​មួយ​ក្នុងចំណោម​សរសៃឈាម​ដ៏​សំខាន់ៗ និង​ពោះវៀន ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ ។ Liu ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ផងដែរ ប៉ុន្តែ ត្រូវបាន​ប្រកាស​ស្លាប់​ដោយសារ​បាត់បង់​ឈាម​ច្រើនពេក ខណៈ Yu គ្រាន់តែ​រងរបួស​ត្រង់​.​ក​ធ្ងន់ធ្ងរ និង​តំបន់​ក្បាល ។​

​យោងតាម​ព្រះរាជអាជ្ញា ក្នុងចំណោម​ករណី​ស្រដៀង​គ្នា​នេះ ១០០ ដែល​បាន​កើតឡើង​រួចមកហើយ​នៅក្នុង​ប្រទេស​ចិន នោះ​មានតែ ៤ ករណី​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​សង្ស័យថា​បាន​ស្វ័យការពារ​ខ្លួន​ដោយ​ស្របច្បាប់ និង​ជាង​២០​ករណី​ទៀត ហួស​ពី​កម្រិត​ការពារ​ខ្លួន ហើយ​ក្រៅពីនេះ​ពុំ​អាច​ស្វ័យការពារ​ខ្លួន​បានទេ ។​

​លោក Qu Xinjiu សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​ចិន បាន​និយាយថា សាលក្រម​នេះ​ត្រូវបាន​អនុវត្ត​ដ៏​កម្រ​នៅក្នុង​អតីតកាល ប៉ុន្តែ ករណី​របស់ Yu អាចជា​ការលើកទឹកចិត្ត​ឲ្យ​ទទួលយក​យ៉ាង​ទូលំទូលាយ​ចំពោះ​រឿងហេតុ​នេះ នៅក្នុង​ប្រព័ន្ធយុត្តិធម៌ ។​

​ជាមួយគ្នានេះ​ផងដែរ សារព័ត៌មាន​រដ្ឋ​ចិន ក៏បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង សម្រាប់​ការស៊ើបអង្កេត​របស់​ប៉ូលីស និង​ពណ៌នា​ថា វា​ជា «​ជោគជ័យ​មួយ​សម្រាប់​ប្រព័ន្ធ​ច្បាប់​» ។​

​អ្នក​អត្ថាធិប្បាយ​ម្នាក់​នៅលើ Xinhua បានសរសេរថា​៖ «​តម្លៃ​នៃ​ច្បាប់​ត្រូវតែ​ឯករាជ្យ អំពី​ទស្សនៈ​របស់​សាធារណៈជន​, ធ្វើ​សេចក្តីសន្និដ្ឋាន​អំពី​អង្គច្បាប់​ឲ្យ​សម​ហេតុផល និង​យុត្តិធម៌ ។ ទទួលស្គាល់​ចំពោះ​ទង្វើ​ស្វ័យការពារ​ខ្លួន​របស់​ជនរងគ្រោះ ដូចជា​ករណីនេះ​» ៕ ឧ​ត្ត​ម​

សូម​អាន​រឿងរ៉ាវ​ដែល​បានកើត​ឡើង​៖ «ខ្លួន​ប្រព្រឹត្ត​ខុស​មិន​ទទួល​! តែ​បែរជា​អាង​សាក់ កាំបិត បង្ក​ហិង្សា​យ៉ាង​សាហាវ មានអី ទីបំផុត ត្រូវ​ជនរងគ្រោះ​ចាក់​សម្លាប់​ក្រោម​ផ្លែកាំបិត​របស់ខ្លួន»

spot_img
×