Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​ការទុកចិត្ត​ពី​រដ្ឋសភា បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កំរិតជីវភាព ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖​ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សម័យប្រជុំ​លើកដំបូង នីតិកាល​ថ្មី នៃ​រដ្ឋសភា​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ ​ដែល​មាន​ការចូល ពី​សមាសភាព​តំណាងរាស្ត្រ​ទាំង​១២៥​រូប ។ ការបើក​សម័យប្រជុំ​លើកដំបូង​នេះ​ ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​

​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា រដ្ឋសភា​ដែល​ជា​អង្គការ​មាន​អំណាចនីតិប្បញ្ញត្តិ និង​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​មាន​កំណត់​​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែក​លើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់ ដោយ​ស្មើភាព សម្រាប់​ប្រជាពលរដ្ឋ​រដ្ឋ​គ្រប់រូប​ ​និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង របស់​ប្រជាពលរដ្ឋ​។ តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើយ៉ាង​ណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​បាន​ស្មើភាព​គ្នា​ ​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង​ការ​មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាម​កម្លាំង​សមត្ថភាព និង​កំរិត​វិជ្ជា​របស់ខ្លួន​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា “​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​ ដែល​នឹង​ទទួល​ការទុកចិត្ត​ពី​រដ្ឋសភា នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កំរិតជីវភាព​​ប្រជាពលរដ្ឋ បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែល​មាន​វិសាលភាព​គ្រប់​ដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ការអភិវឌ្ឍ​ ​និង​អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ​ស្របគ្នា​នឹង​ការលើកកម្ពស់ សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គម​”​៕​ ​ដោយ​ ៖​ កូឡាប​

ខាងក្រោម​ជា​ព្រះរាជ​សុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាស​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៦ ៖​

spot_img
×