Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្បែកជើង​កីឡា​ស្រោបមាស​ដាំ​ពេជ្រ​ធ្វើ​ពី​ស្បែក​ក្រពើ តម្លៃ​…១០.០០០​ដុល្លារ​

spot_img

​ថ្មីៗ​នេះ​ក្រុមហ៊ុន​Nike បាន​សហការគ្នាជាមួយ​អ្នក​រចនា​ម៉ូត​ល្បីល្បាញ Dominic Chambrone ផលិត​ស្បែកជើង​មួយគូ​ដើម្បី​អបអរ​ឱកាស​ដែល​កីឡាករ​បាល់បោះ​ដ៏​ល្បីល្បាញ​Lebron James បាន​ឈានដល់​ការរក​ពិន្ទុ​៣០.០០០​ពិន្ទុ​ក្នុង​បុព្វហេតុ​របស់ខ្លួន​។​


​ស្បែកជើង​Lebron 15 លទ្ធផល​សហការ​រវាង​Nike និង​អ្នក​រចនា​ម៉ូត​Dominic Chambrone។

​លោក​Dominic Chambrone ការផលិត​ស្បែកជើង​មួយគូ​នេះ​ទាមទារ​នូវ​ភាព​ប៉ិនប្រសប់​ខ្ពស់​ណាស់ ស្បែកជើង​ត្រូវបាន​យក​ស្បែក​ក្រពើ​មក​ធ្វើ ហើយ​ផ្នែក​ខាងលើ​ត្រូវបាន​គេ​បន្ស៊ី​មាស​24K រួច​ដាំ​ត្បូង​ពេជ្រ​លំអ​។ មាស​ត្រូវបាន​ប​ន្សី​ទាំង​ខ្សែរូត​ស្បែកជើង ចំណែក​ត្បូង​ពេជ្រ​វិញ​ត្រូវបាន​លំអ​ដើម្បី​ទាក់ភ្នែក​។​

​លើ​ពិភពលោក​បច្ចុប្បន្ន​ស្បែកជើង​នេះ​មានតែ​មួយគូ​គត់​។​

​ហេតុនេះ​Lebron James 15 ក្រៅពី​អត្ថន័យ វា​ក៏​ជា​ស្បែកជើង​ថ្លៃ​តម្លៃ​ដល់​ទៅ​១០.០០០​ដុល្លារ​។

​Logo បញ្ជាក់​និមិត្តរូប​៣០.០០០​ពិន្ទុ​ក្នុង​បុព្វេ​ហេតុ​របស់​កំពូល​បាល់បោះ​Lebron James ៕

​លី​សា​

spot_img
×