Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​មាធ​តូច និង​ស្គម​បែប​នឹង​ទេ តែ​អាច​រុញ និង​បញ្ឈប់​រថភ្លើង​បាន​យ៉ាង​ងាយ​

spot_img

​បុរស​ម្នាក់​មាន​រូបរាង​ស្គម និង​មាឌតូច ប៉ុន្តែ​មាន​កម្លាំង​ខ្លាំង​អស់​ស្ទះ ដោយ​គាត់​អាច​រុញ និង​បញ្ឈប់​រថភ្លើង​ក្រោម​ដី បាន​ងាយ​យ៉ាង​។ តើ​វា​ជា​ការពិត​ដែរ​ឬទេ​?

​វីដេអូ​របស់​បុរស​ម្នាក់ ដែល​មាន​អាច​រុញ និង​បញ្ឈប់​រថភ្លើង ដោយ​ប្រើ​ដៃទទេរ​របស់គាត់ ត្រូវបាន​គេ​​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​បុក និង​ធ្វើឲ្យ​អ្នក​ចូល​មើល​វីដេអូ​មានការ​អស់សំណើច​យ៉ាងខ្លាំង ដោយសារ​តែ​បុរស​ម្នាក់​នោះ ធ្វើ​លេង តែ​ដូច​មែនទែន​អីចឹង​។​

​បុរស​ខាងលើ បាន​ធ្វើ​ជា​លាប​ម្ស៉ៅ រួច​បញ្ឈប់​រថភ្លើង​នៅ​ស្ថាន​នីមួយ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា នៅពេល​វា​មក​ដល់​ស្ថានីយ៍ បន្ទាប់​មក​គាត់​ក៏​បាន​រុញ​រថភ្លើង​នៅ​ទៅមុខ​វិញ ខណៈពេល​ដែល​រថភ្លើង​ធ្វើដំណើរ​ទៅ​មុខ​ដោយ​ខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ​។​

​ជា​ការពិត​ណាស់ វា​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ព្រោះ​រថភ្លើង​ឈប់ និង​ទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ​ ​ប៉ុន្តែ​បុរស​ម្នាក់​នោះ​ធ្វើ​ហាក់​ដូច​​មែនទែន​អញ្ជឹង ហើយ​សូម្បី​អ្នកដំណើរ​ក៏​ពិបាក​ទប់​សំណើច​ដែរ​។​

​ចង់ដឹង បុរស​ស្វិត​នេះ ធ្វើ​លេង​គួរឲ្យ​អស់សំណើច​យ៉ាងណា សូម​មើល​វីដេអូ​ទាំងអស់គ្នា​៖

​ប្រភព​៖ Good Times

​សុភ័ក្ត្រ​

spot_img
×