Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ជប៉ុន​ចំណាយ​តែ​១០​នាទី ដើម្បីឱ្យ​ខ្យង ងាវ បញ្ចេញ​អស់​កាកសំណល់ ហើយ​បន្លែ​ដែល​ស្រពោន​ក្លាយជា​ស្រស់​

spot_img

​វិធី​របស់​ពួកគេ​ពុំ​ត្រឹម​មាន​ប្រសិទ្ធភាព​ដូច​ចំណងជើង​ខាងលើ​ប៉ុណ្ណោះ​ទេ វា​នូវ​អាចធ្វើឱ្យ​សាច់​បង្កក​រលាយ​មកវិញ តែ​ពុំ​ប៉ះពាល់​ដល់​គុណភាព​បន្ដិច​ឡើយ​។

​ស្ដាប់ទៅ​នឹកស្មានថា​ជនជាតិ​ជប៉ុន​មាន​វេទមន្ដ​អ្វី ឬក៏​ប្រើ​សារធាតុ​អ្វី​ពិសេស ប៉ុន្ដែ​ការពិត​ទៅនោះ វា​គ្រាន់តែ​ជា​ទឹក​ដែលមាន​កម្ដៅ​ត្រឹម​៥០​អង្សា​សេ​ប៉ុណ្ណោះ​។

​តាម​លោក Kazumasa Hirayama តំណាង​សម្ព័ន្ធ​សមាគម​បច្ចេកវិជ្ជា​ដាំ​ស្ល​ ការ​លាង​វត្ថុ​ធាតុ​ធ្វើ​ចំណីអាហារ​ក្នុង​ទឹក​កម្ដៅ​៥០​អង្សា​សេ ជួយ​ធ្វើឱ្យ​អ្វីៗ​ទាំងនោះ​ប្រសើរ​ឡើងវិញ​។​

​ហាង Dellis​នៅ​ជប៉ុន​បាន​អនុត្ត​ន៍​វិធីសាស្ដ្រ​នេះ ហើយ​គេ​ពិនិត្យឃើញ​ប្រសិទ្ធភាព​ពុំ​នឹកស្មាន​ដល់​។ តំណាង​របស់​ហាង​នេះ​បាន​អះអាង​ប្រាប់ Yahoo Japan ថា បន្លែបង្ការ​នឹង​ស្រស់​ឡើងវិញ​បន្ទាប់ពី​លាង​សម្អាត​វា​ក្នុង​ទឹកកម្ដៅ​៥០​អង្សា​សេ​រយៈពេល​ពី​៣​ទៅ​៥​នាទី​ប៉ុណ្ណោះ​។​ពេល​លាង​សម្អាត​ជាមួយ​ទឹក​ក្នុង​សីតុណ្ហភាព​នេះ ស្រទាប់​កោសិកា​បន្លែ​បៃតង​វា​នឹង​បើក​ឡើង​ឱ្យ​ទឹក​ជ្រាបចូល​។ ទឹក​ជ្រាបចូល​បន្លែ​បែបនេះ​នឹងធ្វើ​ឱ្យ​វា​ស្រស់​សាជាថ្មី​។​ចំពោះ​ប្រភេទ​មើម​និង​ផ្លែឈើ​ដែល​ទុក​ក្នុង​ទូទឹកកក​ពីរ​បី​ថ្ងៃ​មកហើយ​នោះ ក្រោយពេល​យកចេញ​មក​ត្រាំ​លាង​ក្នុង​ទឹក​កម្ដៅ​៥០​អង្សា​សេ នឹង​ជួយ​ឱ្យ​វា​ទុំ​លឿន​ជាង​មុន និង​ផ្អែម​ជាង​មុន​។ ស្នាម​ប្រឡាក់ ក៏ដូចជា​សត្វល្អិត​តូចៗ​ត្រូវបាន​លាង​សម្អាត​យ៉ាង​ងាយ​និង​ស្អាត​ជាង​មុន​។​

​ពិសេស​ចំពោះ​ពពួក​ងាវ លៀស ខ្យង​សមុទ្រ ទឹក​កម្ដៅ​៥០​អង្សា​សេ​គឺជា​គន្លឹះ​សម្អាត​ដី​ពី​ក្នុង​ខ្លួន​ពួកវា ដោយ​គ្រាន់តែ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​កម្ដៅ​៥០​អង្សា​សេ​រយៈពេល​ប្រមាណ​១០​នាទី នោះ​ពួកវា​នឹង​ក្អែល​ចេញ​អស់​នូវ​កាកសំណល់​ទាំងនោះ ធ្វើឱ្យ​សាច់​វា​ផ្អែម​ឆ្ងាញ់​ល្អ​ណាស់ ។​ប៉ុន្តែ​នេះ​នៅ​ពុំទាន់​អស់​នៅឡើយ​ទេ ទឹក​កម្ដៅ​៥០​អង្សា​វា​នូវ​រំលាយ​បង្កក​ចំពោះ​សាច់គោ សាច់មាន់ សាច់ជ្រូក​ដែល​អ្នក​ក្លាស្សេ​។​

​ចុះ​ធ្វើ​បែបណា​ដើម្បី​ទទួលបាន​ទឹក​កម្ដៅ​៥០​អង្សា​សេ​ងាយស្រួល​នោះ​? មិន​លំបាក​ទេ អ្នក​គ្រាន់តែ​យក​ទឹក​ដាំ​ពុះ​លាយ​ជាមួយ​ទឹក​ធម្មតា​តាម​សមាមាត្រ​៥០​ភាគរយ​ស្មើគ្នា​វា​ជាការ​ស្រេច​។​ចូរ​ចងចាំ​ថា​សីតុណ្ហភាព​នៃ​ទឹក​មិនត្រូវ​ឱ្យទាប​ជាង​៤៣​អង្សា​សេ​ទេ ព្រោះ​ពេលនោះ​វា​បែរជា​ជួយ​ឱ្យ​មេរោគ​រីកលូតលាស់​ទៅវិញ​ហេតុនេះ​អ្នក​គប្បី​បន្ថែម​ទឹក​ក្ដៅ​ចូល​ប្រសិនបើ​ពិនិត្យឃើញថា​កម្ដៅ​វា​បាន​ធ្លាក់ចុះ​ទាប​ជាង​មុន​។​

​មាន​ទៅ​ខាត​អី សាកល្បង​ល​មើល​៕
​លី​សា​

spot_img
×