Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! កូន​លង់ទឹក​ស្ទើរ​ស្លាប់ ខណៈ​ម្តាយ​ស្ថិតនៅ​ក្បែរ ពុំ​ចាប់​អារម្មណ៍​​សូម្បី​​កូន​​ប្រុស​​តូច​​ម្នាក់​​ទៀត​​ដង្ហោយ​​ឲ្យ​ជួយ ព្រោះ​តែរវល់ងប់ង​ល់​នឹង​ទូរស័ព្ទ

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់ និង​គួរ​ឲ្យ​អាសូរ​បំផុត​មួយ ដែល​ទារក​ម្នាក់​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ បាន​ខំប្រឹង​តស៊ូ​នៅក្នុង​ទឹក ខណៈ​កំពុង​លង់​នៅក្នុង​អាង​ហែល​ទឹក​សម្រាប់​កូនក្មេង ដោយ​ពុំ​ត្រូវបាន​ចាប់អារម្មណ៍​ពី​ម្តាយ​របស់​វា ដែល​កំពុងតែ​ងប់​ង​ល់​នឹង​ការលេង​ទូរស័ព្ទដៃ ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ទារក​ម្នាក់​កំពុង​តស៊ូ​ដោយ​ក្តី​អស់សង្ឃឹម​បំផុត ក្នុង​រយៈពេល​ជាង ៩០ វិនាទី ខណៈ​ម្តាយ​របស់​វា រវល់​តែ​ផ្តោត​លេង​ទូរស័ព្ទ​របស់​នាង ។​

​ពីរ​បី​វិនាទី មុនពេល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង ស្ត្រី​ជា​ម្តាយ​ម្នាក់​ឈ្មោះ Wu ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ កំពុង​ឃ្លាំមើល​កូនស្រី​តូច​របស់​នាង​ឈ្មោះ Xiao Ai មុនពេល​នាង​ងាកខ្លួន​ផ្តោត​ទៅកាន់​កូនក្មេង​ដទៃទៀត និង​បន្ទាប់មក ប្រើ​ទូរស័ព្ទដៃ​របស់​នាង ។​

​ខណៈ​កំពុងតែ​ផ្តោតលើ​ទូរស័ព្ទ Wu បាន​ខកខាន​ក្នុង​ការមើល​កូន ដែល​បាន​ក្រឡាប់​ចាក់ទីង​នៅក្នុង​អាង ហើយ​បន្ទាប់មក កូនស្រី​តូច​របស់​នាង​ក៏បាន​រអិល​ចេញពី​ពោង​ហែល​របស់​វា ។​

​រឿងរ៉ាវ​បន្ទាប់ គួរ​ឲ្យ​អាសូរ​ណាស់ ខណៈ​ទារក​នោះ​កំពុង​តស៊ូ​នៅក្នុង​ទឹក ក្មេងប្រុស​តូច​ម្នាក់​ដែល​ក៏​ស្ថិតនៅក្នុង​អាង បាន​ព្យាយាម​ទៅកាន់​ទារក​នោះ និង​សូម្បី​ប៉ុនប៉ង​ដាក់​ពោង​ហែល​លើ​នាង ប៉ុន្តែ វា​ពុំ​អាចធ្វើ​ទៅបាន​នោះទេ ។​

​នៅក្នុង​ឃ្លី​ប ក្មេងប្រុស​តូច​នោះ ក៏បាន​ត្រូវ​បានឃើញ​ព្យាយាមប្រឹងហែលទៅកៀក និង​ស្រែក​ក្នុង​កាយវិការ​ព្រមាន​ដល់​ម្តាយ​របស់​ទារក​នោះ ប៉ុន្តែ ស្ត្រី​ជា​ម្តាយ​នោះ​ពុំ​អើពើ​នឹង​ពី​ការព្រួយបារម្ភ​របស់​វា​ទេ ។ ហេតុការណ៍​នេះ​បានអូសបន្លាយ​រហូត​ជាង ១​នាទី​កន្លះ មុនពេល ស្ត្រី​ជា​ម្តាយ​នោះបាន​ចាប់អារម្មណ៍ និង​ប្រញាប់ប្រញាល់​ស្រង់​ទារក​របស់​នាង​ចេញពី​ក្នុង​ទឹក​អាង ។ ម្តាយ​នេះ​បន្ទាប់មក ក៏បាន​អនុវត្ត​វិធី​សង្គ្រោះ​បឋម ។​

​បន្ទាប់ពី​ធ្វើការ​សម្រួល​ត្រង់​ដើមទ្រូង​ជា​មូលដ្ឋាន ទៅលើ​កូនស្រី​របស់ខ្លួន ស្ត្រី​នោះ​បន្ទាប់មក ក៏បាន​នាំយក​នាង​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត Fujian ។ យោងតាម​វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះបន្ទាន់ Lin Shuqin នោះ​ខ្លួនប្រាណ​របស់​ទារ​ករង​គ្រោះ​នេះ​បាន​ប្រែ​ពណ៌​ស្វាយ​ទៅហើយ នៅពេល​នាង​បាន​មកដល់​មន្ទីរពេទ្យ ដោយ​ពុំ​លោត​ចង្វាក់បេះដូង និង​ស្នូរ​ដង្ហើម ។​

​យោ​តាម Yaoo7 News ទារក​ឈ្មោះ Xiao Ai រងគ្រោះ​នេះ បាន​កំពុងស្ថិត​ក្នុងស្ថានភាព​សន្លប់ និង​កំពុង​ត្រូវបាន​ព្យាយាម​រក្សា​អាយុជីវិត តាមរយៈ​ពឹង​ផ្នែក​ទៅលើ​ឧបករណ៍​ដក​ង្ហើ​ម បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លង់ទឹក នៅក្នុង​អាង​ហែល​ទឹក​សម្រាប់​កូនក្មេង Beibei Lamu កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​ស្រុក Cangshan នៅក្នុង​ទីក្រុង Fuzhou ខេត្ត Fujian ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ៕ ចន្ទី (nextshark)​

spot_img
×