Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​អ្នកវិទ្យាសាស្ត្រ ជជែក​គ្នា​រឿង​ស្ពាន​ត​ភ្ជាប់​ពី​ឥណ្ឌា​ទៅ​ស្រីលង្ការ​ប្រវែង ៥០ km ដែល​ផ្កាយរណប​របស់​អង្គការ NASA ថត​នោះ ពិត​ជា​ស្ពាន​សម័យ​បុព្វកាល ដូច​រឿងនិទាន “​រាម​កេរ្តិ៍​” ដោយហេតុ​ថា វា​ត្រូវ​បាន​សាង​ឡើង​ដោយ​…​មនុស្ស​! ( វីដេអូ)

spot_img

​រូបភាព​ផ្កាយរណប NASA បាន​បង្ហើប​ឲ្យឃើញ​នូវ​ផ្ទាំង​ថ្ម​ធំៗ​តាម​បណ្តោយ​តំបន់​សមុទ្រ​ទឹក​រាក់ ភ្ជាប់​ឥណ្ឌា និង​ស្រីលង្ការ ។ អ្នក​វិទ្យាសាស្ត្រ​អះអាងថា ថ្ម​នេះ​ត្រូវបាន​នាំយក​មក​ពី​កន្លែង​ផ្សេង ហើយ​មាន​អាយុកាល​ចំណាស់​ជាង​ខ្សាច់​នៅ​ទីនោះ​ទៀត​… ។​

​ហេតុ​នេះ​រឿង​សិល្ប៍​និទាន “​រាម​កេរ្តិ៍​” គឺជា​រឿង​ពិត​!?

​អធិប្បាយ​តាម​ខ្លឹមសារ​ជជែក​គ្នា​ក្នុង​វីដេអូ​

​ផ្កាយរណប​មួយ​របស់ NASA បាន​ហោះហើរ​កាត់​តំបន់​ទឹក​រា​ក់នៅ​មហាសមុទ្រ​ឥណ្ឌា ហើយ​បញ្ជូន​ឲ្យឃើញ​នូវ​រូបភាព​ផ្ទាំង​ថ្ម​លិច​ក្រោម​ទឹក​បណ្តាក់​គ្នា​ត​ភ្ជាប់​ពី​ស្រីលង្ការ​នៅ​ដល់​ឥណ្ឌា ប្រមើ​មើល​ទៅ​ដូច​ជា​បង្គោល​ដាំ​ដង្ហែរ​គ្នា​ចន្លោះ​កោះ ២ ។ ខ្ញុំ​ឃើញ​វា​ដូចជា​ទំនប់​ទប់​ទឹក​រលក​អីចឹង តែ​ថ្ម​ទាំងនោះ​វា​រាង​ធំ​បន្តិច ។ ពេល​ពិនិត្យ​មើល​រូបភាព​ផ្កាយរណប​ឲ្យបាន​ម៉ត់ចត់ បណ្តា​អ្នកស្រាវជ្រាវ​ឃើញ​ថ្មីៗ​នេះ តម្រៀប​គ្នា​បាន​ចម្ងាយ​ដល់​ទៅ ៥០ km ។ រ​របស់​ដែល​ធ្វើឲ្យ “​ផ្ទាំងគំនូរ​” នេះ​កាន់តែ​ទាក់ទាញ គឺ​ជួរ​ថ្ម​នេះ ស្ថិតនៅ​ត្រង់​តំបន់​សមុទ្រ​ត្រូវបាន​គេ​រំលឹក​ក្នុង​កំណាព្យ ហិណ្ឌូ​មួយ -​ដល់​ស្ពាន​ដ៏​អស្ចារ្យ​មួយ ។ រឿងព្រេង​និទាន​ហិណ្ឌូ​ដំណាល​ថា ៖ (​ទេវតា​) ព្រះរាម បាន​សាងសង់​ស្ពាន​មួយ​នៅ​ទីនេះ ដើម្បី​ត​ភ្ជប់​ឥណ្ឌា និង​ស្រីលង្ការ ។​

​ថ្ម​នៅក្នុង​រូបភាព​នៃ​ផ្កាយរណប​ស្ថិត​នៅ​កន្លែង​ដែល​ផ្នែក​សាគរវិទ្យា​ហៅថា វាល​គោក ។ វាល​គោក​នេះ​កកើតឡើង​នៅ​តំបន់​ទឹក​រាក់ ។ ខ្សាច់​អាច​ពូតផ្តុំ​នៅ​ចន្លោះ​ដែន​គោក​សងខាង ។ វាល​គោក​អាច​ជា​ធម្មជាតិ ។ ប៉ុន្តែ​អ្វីៗ​នៅ​លើ​នោះ​គឺ​ពុំមែន​ទេ​! ។ នេះ​ពុំមែន​ជា​វាល​ធម្មតា​ឡើយ មាន​របស់​ខ្លះ​នៅ​ទីនោះ​ពុំ​ទាន់​រិច​រិល​ទេ ។ មាន​ដុំថ្ម​ដែល​យក​ពី​ទី​ឆ្ងាយ​មក ហើយ​ដាក់​ពី​លើ​តំបន់​ទឹក​រាក់​ត​ភ្ជាប់​កោះ​ទាំង​២​នេះ ។ របៀប​ដឹកជញ្ជូន​ថ្ម​ទាំងនោះ នៅ​ជា​អាថ៌កំបាំង ។​

​ពេល​ក្រុម​ភូ​កុព្ព​សាស្ត្រ មក​ដល់​ដើម្បី​ពិនិត្យមើល​អាយុ​របស់​ថ្ម​ទាំងនោះ ទើប​ដឹងថា ថ្ម​ទាំងនោះ​បង្កប់​បន្ថែម​អាថ៌កំបាំង ។ ព្រោះថា ថ្ម​ដែល​នៅលើ​ខ្សាច់​នោះ វា​មាន​អាយុកាល​ចរើនជាង​ខ្សាច់​ទៅទៀត ។ ហេតុនេះ រឿងរ៉ាវ​ពុំ​ងាយស្រួល​នោះទេ ។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ដឹងថា ដុំថ្ម​ទាំងនេះ​មាន​អាយុ ៧០០០​ឆ្នាំ​ហើយ ហើយ​ទើប​មក “​រស់នៅ​” លើ​ខ្សាច់​នេះ ៤០០០​ឆ្នាំ​ប៉ុណ្ណោះ ។​

​លទ្ធផល​នេះ​បង្ហាញឲ្យឃើញរ​ចនាស​ម្ព័​ន្ធ​ក្នុង​រូបភាព​ផ្កាយរណប​ពុំមែន​ជា​ធម្មជាតិ​ទេ តែ​វា​ត្រូវបាន​សាងសង់​ឡើង​ដោយ​មនុស្ស ។​

​មនុស្ស​មួយចំនួន​រំលឹក​ដល់ សំណេរ​បុរាណ​ធ្លាប់​រំលឹក​ដល់​រឿងរ៉ាវ​ពី ២០០០​ឆ្នាំមុន ។ គ្រា​នោះ​សាងសង់​ស្ពាន​មួយ​វែង​បែបនេះ មានតែ​សមិទ្ធិផល​អច្ឆរិយៈ​របស់ធ​ម្ម​ជា​តិប៉ុណ្ណោះ ។​

​គិត​ទៅ​រឿងព្រេង​និទាន​រាមកេរ្តិ៍ ប្រាកដជា​មាន​ទំនាក់ទំនង​និង​របកគំហើញ​របស់​អ្នក​វិទ្យា​សាស​ត្រ​ខាងលើ​ប្រាកដ​មែន​! ៕ ចន្ទ្រា​

spot_img
×