Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ប្រាប់​ឲ្យ​បន្ថយល្បឿន​រហូត 130kph ព្រោះ​បារម្ភ​សុវត្ថិភាព តែ​តៃកុង​នេះ​​បែរ​បដិសេធ និង​​ស្រែកថា «​បើ​ខ្លាច​ស្លាប់ ចុះ​ចេញទៅ​» លទ្ធផល​ត្រូវ​… (​វីដេអូ​)

spot_img

គេហទំព័រសារព័ត៌មាន pattayaone.news បានចុះផ្សាយឲ្យដឹងថា ​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ខ្នាតតូច​ម្នាក់ ត្រូវ​បានឃើញ​នៅក្នុង​កាមេរ៉ា បាន​ស្តីបន្ទោស​យ៉ាងខ្លាំង ទៅលើ​ភ្ញៀវទេសចរ​បរទេស​ម្នាក់ ដែល​បាន​ត្អូញត្អែរ​ពី​ការ​សកម្មភាព​បើកបរ​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​របស់គាត់ ។​

​វីដេអូ​នៃ​ហេតុការណ៍​នេះ ដែល​ត្រូវបាន​ចែករំលែក​នៅលើ Facebook បានកើត​ឡើង នៅពេលដែល​ជនបរទេស​ម្នាក់​បាន​និយាយថា បុរស​ម្នាក់​នោះ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក ហើយ​ប្រាប់​គាត់​ដោយ​ភាព​គួរសម ឲ្យ​បន្ថយល្បឿន ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ពី Surat Thani ទៅកាន់ Phuket ។​

​រូបភាព​មួយ​ដែល​ត្រូវបាន​ចែក​រំ​លេក​ដោយ Sanook News បានបង្ហាញ​សញ្ញា​ល្បឿន​រថយន្ត ស្ថិតក្នុង​កម្រិត ១៣០ គីឡូម៉ែត្រ​/​ម៉ោង ។​

​ក្នុងអំឡុងពេល​ធ្វើដំណើ​រ ភ្ញៀវ​បរទេស​នោះបាន​ប្រាប់​ទៅកាន់​តៃកុង​រូបនោះ​ដដែលៗ ឲ្យ​បន្ថយល្បឿន ព្រោះតែ​បារម្ភ​ខ្លាចក្រែង​គ្រោះថ្នាក់​នឹង​អាច​កើតឡើង ។​

​ទោះយ៉ាងណា ជំនួស​ឲ្យ​ការព្យាយាម​បើកបរ​ដោយ​សុវត្ថិភាព​, ទទួលខុសត្រូវ និង​ត្រឹម​ល្បឿន​កំណត់ អ្នកបើកបរ​គ្មាន​ខ្វល់​ពី​អាយុជីវិត​អ្នកដទៃ​រូបនេះ បាន​ឈប់​រថយន្ត និង​ចាប់ផ្តើម​ផ្ទុះ​កំហឹង​ខ្លាំងៗ ដាក់​ជនបរទេស​នោះ​តែម្តង ។​

​តៃកុង​ឆ្កួតៗ​នេះ​បាន​និយាយថា​៖ «​ប្រសិន​អ្នកខ្លាច​ស្លាប់ ហេតុអ្វី​អ្នក​មិន​ចុះ​ចេញទៅ​?»

​គាត់​បាន​បន្ថែមថា​៖ «​ជនជាតិ​ថៃ​មិន​បារម្ភ អំពី​ការស្លាប់​ទេ ហេតុអ្វី​បានជា​ខ្លាច​?»

​ការប្រឈមមុខគ្នា​បានបញ្ចប់ នៅពេល​អ្នកដំណើរ​ដទៃ​ចាន​ធ្វើ​អន្តរាគមន៍ ហើយ​អ្នកបើកបរ​នេះ​ក៏បាន​បើករថយន្ត​បន្តដំណើរ ។​

​ទោះយ៉ាងណា មាន​អ្នកដំណើរ​ជនជាតិ​ថៃ​ជាច្រើន​នាក់ ក៏បាន​ត្អូញត្អែរ​ផងដែរ​ថា តៃកុង​រូបនេះ​ជា​មនុស្ស​មាន​អត្ត​ច​រឹក​មិន​សមរម្យ ហើយ​សូម្បី​យក​ថ្លៃឈ្នួល​ដ៏​ហួសហេតុ ១៥០ បាត សម្រាប់​ការធ្វើដំណើរ​របស់​ពួកគេ​មួយ​នេះ ដែល​ពុំ​នឹកស្មាន​ដល់ ។​

​មនុស្ស​នៅលើ​បណ្តាញ​សង្គម បានខ​មិន​រិះគន់​តៃកុង​ឡាន​នេះ​យ៉ាង​ធ្ងន់ៗ ហើយ​និយាយថា នាយកដ្ឋាន​ដឹកជញ្ជូន ត្រូវបាន​មាន​វិធានការ​បន្ថែមទៀត ទៅលើ​ពួក​តៃកុង​ឡាន​ដឹក​អ្នកដំណើរ​ដ៏​កាច​សាហាវ​បែបៗ​នេះ ។​

​អ្នក​ដទៃទៀត បាន​និយាយថា វីដេអូ​ឃ្លី​ប​មួយ​នេះ ប្រាកដ​ណាស់​នឹង​បំផ្លាញ​រូបភាព​របស់​ប្រទេស​ថៃ ជាពិសេស​ក្នុងចំណោម​ភ្ញៀវទេសចរ​តែម្តង ។​

​ទោះយ៉ាងណា ម្ចាស់​រថយន្ត​នេះ ទីបំផុត​ត្រូវបាន​ឃាត់ខ្លួន និង​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន ៥០ ពាន់​បាត (​ស្មើនឹង ១៥០០ ដុល្លារ​) សម្រាប់​ទង្វើ​បើករថយន្ត​ក្នុងនាម​ជា​អ្នក​​ផ្តល់​សេវា​ដល់​អ្នកដំណើរ​ដ៏​មិនធម្មតា​នេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ bangkokpost ៕ ឧត្តម

spot_img
×