Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​លេប​ត្របាក់​ផ្សារ​ព្រៃ​ល្វា ១២០ តូប ធ្វើឲ្យ​ខាតបង់​ថវិការ របស់​ប្រជាពលរដ្ឋ​ជិត​៣០​ម៉ឺន​ដុល្លារ​

spot_img

​តាកែវ ៖ ហេតុការណ៍​ដ៏​គួរអោយ​សោកស្តាយ​មួយ​បាន​កើតឡើង ខណៈ​ដែល​អគ្គីភ័យ​មួយ​បាន​លេប​ត្របាក់​ផ្សារ​ព្រៃ​ល្វា ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង ១ ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ២០១៨ នេះ បណ្តាល​អោយ​តប​ចំនួន ១២០​តូប​នៅ​ក្នុង​ផ្សារ រង​ការខូចខាត​ទាំងស្រុង បើ​គិត​ជា​ថវិការ​នៃ​ការខាតបង់​នោះ​ប្រមាណ​ជាង ២៩​ម៉ឺន​ដុល្លារ ។​

បើ​តាម​ការ​អោយ​ដឹង​ពី​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានអោយដឹងថា ៖ ករណី​ភ្លើង​ឆេះ​ផ្សារ​ព្រែ​ល្វា​ខាងលើ​នោះ គឺ​បណ្តាលមកពី ការផ្ទុះ​ស្សេ​ខ្សែភ្លើង រួច​បង្កើត​ជា​អគ្គីភ័យ​ឆេះ​រីក​រាលដាល​ពី​តូប​មួយ​មក​តូប​មួយ​តែម្តង ភ្លាមៗ​នោះដែរ បន្ទាប់ពី​ទទួល​ពត័មាន​ថា មាន​ករណី​អគ្គីភ័យ​ភ្លើង​ឆេះ​ផ្សារ​ព្រៃ​ល្វា កងកំលាំង​ពន្លត់​អគ្គីភ័យ​របស់​អធិការដ្ឋាន និង​របស់​ស្នងការ​នគរបាល​ខេត្ត បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៣ និង​ប្រើប្រាស់​ទឹក​ចំនួន ១៥​ឡាន ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​វិញ​បាន ។

​លោកស្នងការ​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​ខាងលើនេះ​គឺ​មិន​មាន​មនុស្ស​រងរបួស​ទេ តែ​អ្វី​ដែល​គួរ​សោកស្តាយ​នោះ​គឺ​ការខាតបង់​នៅ ទ្រព្យសម្បត្តិ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អជីវ​ករ​លក់ដូរ​នៅក្នុង​ផ្សារ​ព្រៃ​ល្វា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ក៏​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​គ្រោះ អគ្គីភ័យ​ដែល​បាន​លេប​ត្របាក់​តូប​របស់​បងប្អូន​អាជីវករ រួម​ជាមួយ​សម្ភារៈ​លក់​ដូរ​មួយចំនួនធំ​។ ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​គណៈកម្មាការ​ផ្សារ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ពិនិត្យមើល រៀបចំ​សណ្ដាប់ធ្នាប់ និង​តូប​លក់រ​បស់​អាជីវក​រ​នៅក្នុង​ផ្សារ​ព្រៃ​ល្វា​ឡើងវិញ ដូច្នេះ​បងប្អូន​អាជីវករ ត្រូវ​ចូលរួម​សហការ ជាមួយ​គណៈកម្មាការ​ផ្សារ ដើម្បី​ថែរក្សា​ទ្រព្យ​របស់​យើង ពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ មុន​និង​បិទ​តូប​ឈប់​លក់ដូរ ត្រូវ​បិទ​បារ៉ែត​ភ្លើង ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​កុំឲ្យ​មាន​គ្រោះ​អគ្គិភ័យ កើតឡើង​ម្តង​ទៀត​៕ តាកែវ​

 

spot_img
×