Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រដាប់​ដាក់​បាយ​ធ្វើ​ពី​មាស របស់​ស្តេច​១​អង្គ​ដែល​ធ្លាប់​មាន​ជាង​គេ ពិភពលោក​ត្រូវ​គេ​លួច​បាត់​

spot_img

​ប៉ូលិស​ទីក្រុង Hyderabad ភាគខាងត្បូង​ឥណ្ឌា កំពុង​ស៊ើបអង្កេត​ករណី​ចោរកម្ម ប្រដាប់​ដាក់​បាយ​ធ្វើ​អំពី​មាស និង​ដាំ​គ្រាប់​ពេជ្រ ធ្លាប់​ជា​របស់​ស្តេច​១​អង្គ ដែល​មាន​បំផុត​ពិភពលោក ។​

​ប្រដាប់​ដាក់​បាយ​ធ្វើ​អំពី​មាស​ដាំ​ពេជ្រ ។​

​តាម BBC ប្រដាប់​ដាក់​បាយ​នេះ មាន​ទម្ងន់​ប្រមាណ ៣kg ហើយ​ត្រូវបាន​កំណត់​តម្លៃ​ប្រមាណ ៧​លាន​ដុល្លារ ។ វា​ជា​របស់ Mir Osman Ali Khan មហាក្សត្រ​ចុងក្រោយ ដែល​ត្រួតត្រា​តំបន់ Hyderabad ពី​ឆ្នាំ ១៩១១ ដល់​ឆ្នាំ ១៩៤៨ ហើយ​ជា​អ្នក​មាន​ជាង​គេ នា​ខណៈពេល​នោះ ។​

​ក្រៅពី​ប្រដាប់​ដាក់​បាយ ចោរ​នេះ​នៅ​បាន​យក​វត្ថុ​មានតម្លៃ​ដទៃទៀត ជាអាទិ៍ ចាន​មាស ចាន​ពេជ្រ ។​

​ប៉ូលិស​កំពុង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ហើយ​បើ​តាម​ប៉ូលិស​តំបន់​នោះ គឺ​ពួកចោរ​បាន​ផ្តាច់​ប្រព័ន្ធ​កាមេរ៉ា ទើប​ពួកគេ​ពុំ​មាន​រូបភាព​វីដេអូ​នៃ​ការ​ជ្រៀតចូល​លួច​នេះ​ទេ ។​

Mir Osman Alikhan ស្តេច​១​អង្គ ដែល​មាន​ជាង​គេ​លើ​ពិភពលោក ដំណាក់កាល​នោះ ៕

​ចន្ទ្រា

spot_img
×