Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​អាយុ​ជាង ១​ឆ្នាំ នៅ​មាន​ជីវិត​ក្រោយ​វង្វេង​ក្នុងព្រៃ​ជាង​… ៥​ថ្ងៃ (​មាន​វីដេអូ​)

spot_img

ក្មេងស្រី Xiaojiao បាន​វង្វេងផ្លូវ​នៅ​តំបន់​ព្រៃ​ក្រោយ​ផ្ទះ​នា​ក្រុង Yuhang ខេត្ត ក្ខាង​ស៊ី ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ពេល​កំពុង​លេងបិទពួន​ជាមួយ​បង​ប្រុស​អាយុ ៦​ឆ្នាំ បងស្រី​អាយុ ៤​ឆ្នាំ ។ ក្រោយ​ពី​ដើរ​រក​អស់​១​យប់​មក ឪពុក​របស់​ក្មេង​ឈ្មោះ Chen Qingran បាន​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស ។​

​កន្លែង​រក​ឃើញ​ក្មេង​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​វា​បាត់​ខ្លួន​ប៉ុន្មាន​ទេ ។​

​ក្រុម​សង្គ្រោះ បាន​យក​តាម​ទាំង​ចន្លុះ ឧបករណ៍​បំភ្លឺ​ឆ្កែ​… ។​ល​។ តាម​រុករក​ក្មេង​បាត់​ខ្លួន​ទាំងថ្ងៃទាំងយប់ ។​

​ឆ្កែ​ក៏​ត្រូវបាន​យក​មក​ជួយ​រុករក​ដែរ ។​

​ប៉ូលិស​បាន​តាម​រក​ក្នុង​វិជ្ជមាត្រ ២,៥km ហើយ​មនុស្ស​ជាង ៧០០​នាក់ ត្រូវបាន​កេណ្ឌ​ប្រមូល​ឲ្យជួយ​រុករក​ក្មេងស្រី Xiaojiao ។​

​ក្មេង​ស្រី​ត្រូវបាន​រកឃើញ​នៅ​គុម្ពោត​ព្រៃ​មួយ​ក្បែរ​ប្រឡាយទឹក កំពុង​ដេក​ក្នុង​គុម្ពោត​ព្រៃ​ក្រាស់​មួយ​នៅ​ថ្ងៃទី ៣១ ខែ​សីហា ។​

​ពេល​រក​ឃើញ​ភ្លាម​ក្មេង​ស្រី​នេះ​ស្ថិតក្នុង​សភាព​ខ្សោះ​ទឹក​យ៉ាងធ្ងន់ធ្ងរ ហើយ​ខ្លួនប្រាណ​ត្រូវ​សត្វល្អិត​អុជ ខាំ​កន្ទួល​ពេញ ។ ប៉ុន្តែ​នាង​នៅរស់ ទោះបី​គ្មាន​អាហារ និង​ទឹក​ផឹក ៥​ថ្ងៃ​មក​ហើយ​ក្តី ។​

​មនុស្ស​ជាង ៧០០​នាក់ ចូលរួម​យុទ្ធនាការ​រុករក ។​

​នាង​តូច Xiaojian ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Yuhang ភ្លាម ។ ក្រុម​គ្រូពេទ្យ​ឲ្យដឹងថា ករណី​របស់​ក្មេងស្រី​នេះ អាច​រស់​បាន​ជា​រឿង​អស្ចារ្យ​ណាស់ ។​

​វេជ្ជបណ្ឌិត Li ប៉ានស្មាន​ថា នាង​តូច​អាច​រក្សា​ជីវិត​បាន​ប្រហែល​ដោយ​ផឹកទឹក​ភ្លៀង​ពេល​ដេក​ក្នុង​គុម្ពោត​ព្រៃ ៕

​ចន្ទ្រា​

spot_img
×