Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំពូល​ព្យុះសង្ឃរា​នៅ​ជប៉ុន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​របួស ២០០​នាក់ ហើយ​មនុស្ស ៥.០០០​នាក់ ជាប់គាំង​នៅ​ព្រលានយន្តហោះ​

spot_img

​កំពូល​ព្យុះ Jebi បាន​វាយប្រហារ​ជប៉ុន​តាំងពី​ល្ងាច​ថ្ងៃ​ទី ៤ ខែ​កញ្ញា បណ្តាលឲ្យ​មនុស្ស ៩​នាក់​ស្លាប់ ជាង ២០០​នាក់ រងរបួស និង​ជិត ៥០០​នាក់ ជាប់គាំង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Kansai ។​

​តាម Kyodo កំពូល​ព្យុះ Jebi បាន​វាយលុក​ចូល​តំបន់​ដែនដី​ខាងលិច​ជប៉ុន ថ្ងៃទី ៤ ខែ​កញ្ញា ។ ជាមួយ​ចលនា​បត់បែន​ក្នុង​ល្បឿន​លឿន​កម្លាំង​ខ្យល់​កន្ត្រាក់​ខ្លាំង ព្រមទាំង​ភ្លៀង​ធំ​ផង បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន​នៅ​ភាគ​ខាងលិច​ជប៉ុន ។​

​ស្ថិតិ​ដំបូង​ឲ្យដឹងថា ៖ មនុស្ស ៩​នាក់​ស្លាប់ ជាង ២០០​នាក់​រងរបួស ។ មនុស្ស​ប្រមាណ ៥០០​នាក់ ត្រូវ​ជាប់គាំង​នៅ​ព្រលានយន្តហោះ Kansai ដែល​កំពុង​រង​ទឹកជំនន់ ។ ខ្សែ​រថភ្លើង​ល្បឿន​លឿន​ទើប​ចាប់ផ្តើម​ជម្លៀស​ពួកគេ​ទៅ​កាន់​ទី​សុវត្ថិភាព គឺ​ល្ងាច​ថ្ងៃទី ៤ ខែ​កញ្ញា និង​ព្រឹក​ម៉ិញ​នេះ ។ ប៉ុន្តែ​ខ្សែ​រថភ្លើង​នេះ ១​ជើងៗ​ដឹក​បាន​មនុស្ស ១១០​នាក់​ប៉ុណ្ណោះ ។​

​ខាង​ក្រោម​រូបភាព​គួរឲ្យ​រន្ធត់​ពី​មហន្តរាយ​ដោយសារ​ព្យុះ Jebi ៕ ចន្ទ្រា​

spot_img
×