Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ការងារ​ជំនួញ​ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ។ មនោសញ្ចេតនា គួរ​បង្កើត​ភាពស្និទ្ធស្នាល ផ្អែម​ល្ហែម ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់​ស្ថិរភាព ៖ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​តិចតួច ។​

​ឆ្នាំ​ខាល ៖ ការងារ កុំ​អភិរក្ស​ជ្រុល​ក្នុង​ការងារ ។ លុយកាក់ មានឱកាស​បង្កើន​ចំណូល​ថែម ។ មនោសញ្ចេតនា ត្រូវគោរព ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ប្រឹង​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង មិន​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ ។ លុយកាក់ កើន​ខ្ទង់ចំណាយ​ច្រើន​ក្រៅ​ផែនការ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ធ្វើឲ្យ​របួស​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស គួរ​បង្កើត​ភាព​រីករាយ​ខ្លះ​ក្នុង​ការងារ ។ លុយកាក់ ស្ថិរភាព មិន​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ មនោសញ្ចេតនា កុំ​ស្តាប់​ពាក្យ​ខ្សឹបខ្សៀវ​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​មិន​ល្អ​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ ល្អប្រសើរ ចំណូល​កើនឡើង ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ស្រឡាញ់​ចូល​ចិត្តច្រើន ។ លុយកាក់ ត្រូវ​នឹងនរ​ពេល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន មាន​អ្នក​ជួយ​យក​អាសា​គ្រប់ពេល​។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​រក​ប្រាក់​យ៉ាងច្រើន ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ ស្រឡាញ់​ពេញចិត្ត និង​ជួយ​ក្នុង​ការងារ ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ​ទទួល​ផល​ចំណេញ​ធំ​។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ចាប់​យក​ឱកាសល្អៗ​ក្នុង​ការងារ​កុំ​ធ្វេសប្រហែស ។ លុយកាក់ ខ្ទង់​វិនិយោគ​តូច​នាំមក​នូវ​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា គយរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ។​

​ឆ្នាំចរ ៖ ការងារ មាន​ឱកាស​រក​បានដៃ​គូ​រកស៊ី ពង្រីក​វិស័យ​ជំនួញ ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​ជ្រោមជ្រែង ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា គួរ​ផ្តល់​ភាព​រីករាយ ឬ​ជូន​កាដូ​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត តែ​លទ្ធផល​ទទួលបាន​បែរ​ជា​តិចតួច ។ លុយកាក់ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

spot_img
×