Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឈឺ​ចុកចាប់ ស្រែក​រក​ពេទ្យ​សង្គ្រោះបន្ទាន់ បន្ទាប់​ចុះ​លេង​ទឹក ត្រូវ​ត្រី “stingray” វាយ​ប្រហារ​​​ប្រដាប់ភេទ​ស្អិត​បេះ​ពុំ​ចេញ (​វីដេអូ​)

spot_img

​កាសែត China Times China Times បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​០១ ខែកញ្ញា នា​វេលា​ថ្ងៃត្រង់ បុរស​វ័យក្មេង​ម្នាក់​ដែល​បាន​កំពុង​ហែល​ទឹក​នៅក្នុង​សមុទ្រ នៅពេលនោះ ស្រាប់​ទទួល​ការឈឺ​ចុកចាប់​ដ៏​ពុំ​នឹកស្មាន​ដល់​មួយ ខណៈ​គាត់​ចូលក្នុង​ផ្លូវ​របស់​ពពួក stingray (​ត្រី​ដ៏​ចម្លែក​ម្យ៉ាង​នៅ​តំបន់​ត្រូពិច​) ។ វា​មិន​ច្បាស់​នូវ​អ្វីដែល​បានកើត​ឡើង ប៉ុន្តែ ត្រី stingray បាន​ចាក់​ប្រដាប់ភេទ​របស់គាត់ ជាមួយនឹង​ទ្រនិច​របស់​វា ដែល​បង្ក​ឲ្យ​បុរស​នេះ​ត្រូវ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​តែម្តង ។​

​ភ្លាមៗ​នោះ បុរស​វ័យក្មេង​នេះ ត្រូវបាន​គេ​ជួយសង្គ្រោះ និង​នាំយក​ទៅកាន់​លើ​ឆ្នេរសមុទ្រ ទីកន្លែង​ដែល​អ្នក​ចោមរោម​មើល​ដែលមាន​ការព្រួយបារម្ភ បាន​ព្យាយាម​ជួយ​គាត់​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ សត្វ Stingray នេះ​ត្រូវ​ជាប់​នឹង​ប្រដាប់ភេទ​របស់គាត់ ពុកមាត់​ជាច្រើន​នៅលើ​ទ្រនិច​របស់​វា ត្រូវបាន​ថ្ពក់​ជាប់​នៅ​ស្បែក​គាត់ ។ បុរស​ពុំ​ស្គាល់​អត្ត​សញ្ញា​ណា​នេះ ត្រូវ​បានឃើញ​ដេក​នៅ​ឆ្នេរសមុទ្រ ជាមួយ​អាការ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និង​ពុំ​អាច​កម្រើកខ្លួន ខណៈ​គាត់​រង់ចាំ​បុគ្គលិក​សង្គ្រោះបន្ទាន់​មកដល់ ។​

​បន្ទាប់ពី​បាន​មកដល់​កន្លែងកើតហេតុ ពួកគេ​បាន​ព្យាយាម​ទាញ​ទ្រនិច​របស់​ត្រី Stingray ចេញ ប៉ុន្តែ ពុំមាន​ប្រយោជន៍​នោះទេ ព្រោះ​វា​ត្រូវ​ថ្ពក់​យ៉ាង​តឹង​ជាមួយ​ឆ្អឹង​ទ្រនុង​កន្ទុយ​មាន​ពិស​របស់​វា ។ ដោយ​ពុំមាន​ជម្រើស បុគ្គលិក​ពេទ្យ​ក៏បាន​សម្រេច ត្រូវ​ប្រើ​កន្ត្រៃ​កាត់ផ្តាច់​កន្ទុយ​របស់​វា ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​ប្រដាប់ភេទ​របស់​បុរស​នេះ ។​

​ក្រោយ «​រំដោះ​» រួចរាល់ បុរស​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ត្រួតពិនិត្យ​បន្ថែម ។ សំណាងល្អ ដែល​គ្រូពេទ្យ​និយាយថា ស្ថានភាព​របស់គាត់​មាន​ស្ថិរភាព និង​ពុំមាន​របួស​អ្វី​ផ្សេង​នោះទេ ។ បុរស​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​សះស្បើយ​ពី «​ការចាក់​» ដ៏​ពុំ​នឹកស្មាន​នេះហើយ ប៉ុន្តែ នៅតែ​ខ្សោយកម្លាំង​បន្តិចបន្តួច​ពី​ទុក្ខលំបាក​នៃ​ការឈឺ​ចុកចាប់​របស់គាត់ ៕ ចន្ទី (worldofbuzz)​

  

spot_img
×