Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទ​ក្រហម ខេត្ត​ស្វាយរៀង យក​អំណោយ ជូន​ស្ត្រី​បីកូន ប៉ង​រត់​ចូល​ឡាន ដើម្បី​សម្លាប់ខ្លួន ខឹង​ប្តី​មិន​ចូល​ផ្ទះ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ក្រោយពី​បាន​ទទួល​ព័ត៌មាន​នៅ​ថ្ងៃ​ទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១​ត្រង់ ចំណុច​ភូមិ ព្រៃ​សម្ភ័រ ឃុំ សំបួរ ស្រុក​ស្វាយទាប មាន​ករណី​ស្ត្រី​មាន​វិបត្តិ​សតិ​មិន​គ្រប់​គិត​ខ្លី ប៉ង​សម្លាប់ខ្លួន ២ លើក​មក​ហើយ និង​លើក​នេះ​ជា​លើក​ទី ៣ បាន​បីកូន​អាយុ​បី​ខែ​ប៉ង​រត់​ចូល​ឡាន​ដើម្បី​សម្លាប់ខ្លួន​ដោយសារ​ខឹង​ប្តី​មក​ធ្វើ​កម្មករ​លីសែង​ឈើ​មិន​មក​ផ្ទះ​ខានមក​ផ្ទះ​រយៈពេល​បី​ថ្ងៃ​នោះ​រួចមក នៅ​រសៀល​ថ្ងៃ​ទី ៥ ខែ កញ្ញា ឆ្នាំ ២០១៨ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា ដឹកនាំ​ដោយ លោក សរ វណ្ណា នាយក​សាខា ព្រមទាំង​មន្ត្រី​អនុសាខា​ស្រុក នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ផ្តល់ជូន​គ្រួសារ​ងាយ​រងគ្រោះ ឈ្មោះ សូ មុំ អាយុ ២៨ ឆ្នាំ និង​ប្តី​ឈ្មោះ យស់ កាន់ អាយុ ២៧ ឆ្នាំ ជា​កម្មករ​លីសែង​គ្រឿង​សំណង់ បច្ចុប្បន្ន​រស់នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយទាប​គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន រស់នៅ​ជាមួយ​ម្តាយ ជា​ស្ត្រី​ម៉េ​ម៉ា​យ​កូន​ច្រើន​មាន​ជីវភាព​ខ្វះខាត ។

​ក្នុងឱកាស​នោះ លោក សរ វណ្ណា នាយក​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​មានមតិ​សាកសួរ​សុខ​ទុក្ខ ផ្តាំផ្ញើ និង​បាន​ណែនាំ​កុំ​ឲ្យ​គិត​ខ្លី​ទៀត ត្រូវ​ខិតខំ​កសាង​ខ្លួន ប្រកប​របរ​រកស៊ី​បន្តទៀត នៅផ្ទះ​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ។ អំណោយ​ដែល​បាន​ផ្តល់ជូន មាន​អង្ករ ២ បាវ ៦០ គ​.​ក្រ ធុង​ទឹក​ជ័រ ១ កន្ទេល​បត់​មួយ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក​ស៊ី​អី​វ ៦ ដប កញ្ចប់​ឃី​ត មាន (​ភួយ មុង សា​រ៉ុង ក្រ​ម៉ា​) និង​ថវិកា ២០០,០០០ រៀល ។​

​គួរ​រំលឹក​ផងដែរ​ថា ៖ ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល​នៅ​តាម​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ដេប៉ូ​ឈើ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃ​សម្ភ័រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​ដោយសា​ស្ត្រី​ម្នាក់​បាន​តូចចិត្ត​ព្រោះ​គ្មាន​លុយ​ចិញ្ចឹម​កូនស្រី​ដែល​ទើបនឹង​កើត​មាន​អាយុ​បាន​៣​ខែ​ខ​ណះ​ដែល​ប្តី​ចេញ​ទៅ​ធ្វើ​កម្មករ​លីសែង​នៅ​កន្លែង​លក់​ឈើ​និង​គ្រឿងសំណង់​មួយ​ហើយ​មិន​ព្រម​មក​ផ្ទះ​យក​លុយ​ចិញ្ចឹម​កូន​ដាច់ចិត្ត​ពរ​កូន​មក​តាម​ប្តី​យំបោក​ខ្លួន​រត់​ចូល​រថយន្ត​និង​ម៉ូតូ​គេ​ប៉ង​សម្លាប់ខ្លួន​ព្រោះតែ​ខឹង​ប្តី​មិន​ទៅ​ផ្ទះ​។​

​ដែល​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ ៕ ​វ៉ៃកូ​

spot_img
×