Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បើក​យុទ្ធនាការ ចុះ​ធ្វេី​តេស្ត​រ​កមេីល​សារធាតុ​ញៀន ទៅលើ​បុគ្គលិក​បំរើ​ការងារ​តាម​កាស៊ីណូ​នា​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​យទ្ធនាការ​ចុះ​ធ្វេី​តេស្ត ដើម្បីរ​កមេីល​សារធាតុ​ញៀន ទៅលើ​បុគ្គលិក​បំរើ​ការងារ​នៅតាម​កាស៊ីណូ​មួយ​ចំនួន នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ​។​

សកម្មភាព​ខាងលើ​នេះ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ សួស សីលា នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ លោក​មានប្រសាសន៍ថា អនុវត្តន៍​តាម​ការណែនាំ របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង តាម​សំណេីរ របស់​ក្រុមហ៊ុន​កាស៊ីណូ​ផង​នោះ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ បាន​ចុះ​មក​ធ្វេី​តេស្ត​ទឹកនោម បុគ្គលិក​សណ្ឋាគារ កាស៊ីណូ​វិមាន​ខ្សាច់​ស មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដើ​ម្បី​រ​កមេីល សារធាតុ​ញៀន​។​

លោក សួស សីលា បន្តថា យុទ្ធនាការ​ខាងលើនេះ កម្លាំង​ជំនាញ នឹង​សហការ​ធ្វើ​នៅតាម​កា​សុីណូ​ផ្សេងៗ​ទៀត ក្នុង​នោះ​ចំពោះ​បុគ្គលិក​រូប​ណា ដែល​រកឃើញ (​វិជ្ជមាន​) ឬ​មាន​ផ្ទុក​សារធាតុ​ញៀន សមត្ថកិច្ច​ជំនាញ នឹង​បញ្ជូន​ឈ្មោះ​ទៅឲ្យ​ក្រុមហ៊ុន ដើម្បីមា​ន​វិធានការ​អប់រំ​ណែនាំ និង​ធ្វេី​កិច្ចសន្យាតាម​និតិវិធី ឬ​កិច្ចសន្យា​ការងារ​៕ ដោយ​៖ ដែន សីមា​

spot_img
×