Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បញ្ជាក់ថា​បាន​វាយប្រហារ​ពី​ដែនអាកាស​នៅ Idlib

spot_img

តាម​AFP នៅ​ថ្ងៃទី​៥ ខែកញ្ញា អ្នក​ពាំ​ក្យ​កងទ័ព​រុស្ស៊ី Igor Konashenkov បានប្រកាសថា​៖ «​យន្ដហោះ​រុស្ស៊ី​៤​គ្រឿង​នៅ​មូលដ្ឋាន Khmeimim បានធ្វើការ​វាយប្រហារ​ពី​ដែនអាកាស​ដោយ​អាវុធ​សុក្រឹត​កម្រិត​ខ្ពស់ សំដៅលើ​ក្រុម​ភេរវកម្ម​រណសិរ្ស Al-Nusra (​ក៏​ជា​ឈ្មោះ​របស់​ក្រុម​Hayat Tahrir Al-Sham) នៅ​ខត្ត​Idlib ។​ការវាយប្រហារ​នេះ​សំដៅលើ​ឃ្លាំង​ស្ដុក​អាវុធ​របស់​ពួក​ភេរ​វករ​ស្ថិតនៅ​ខាងក្រៅ​តំបន់​រស់នៅ​របស់​ប្រជាជន​។

Jisr al-Shughur, Idlib ក្រោយ​ការវាយប្រហារ​ពី​ដែនអាកាស​នៅ​ថ្ងៃទី​៤ ខែកញ្ញា​

យន្ដហោះ​គ្មាន​អ្នកបើកបរ​ក៏ត្រូវ​បាន​ពួកវា​ស្តុក​ទុក​នៅទីនេះ​ដែរ​។ ក្រៅពីនោះ រុស្ស៊ី​ក៏បាន​វាយប្រហារ​លើ​ឃ្លាំង​ផ្ទុក​ប្រព័ន្ធ ការពារ​ដែន​អាកាសច​ល័ត ក៏ដូចជា​បណ្ដា​តំបន់​ដែល​ពួក​ឧទ្ទាម​ប្រើប្រាស់​សម្រាប់​បង្ហោះ​យន្ដហោះ​គ្មាន​អ្នកបើកបរ​។​

​សេត​វិមាន​បានឱ្យដឹង​នៅ​ថ្ងៃទី​៥​កញ្ញា​នេះ​ថា ពួកគេ​កំពុង​ឃ្លាំមើល​យ៉ាង​ហ្មត់ចត់​ស្ថានការណ៍​សង្គ្រាម​នៅ​ខេត្ត Idlib ហើយ​ព្រមាន​ទុកជាមុន​ថា ប្រសិនបើ​កងទ័ព​ស៊ី​រី​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី នោះគេ​នឹងធ្វើ​សកម្មភាព​ភ្លាម​៕

ទីតាំង​Idlib


សូ​យ​ន​

spot_img
×