Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖ យន្ដហោះ​ដឹក​មនុស្ស​រាប់សិប​នាក់​ដែលមាន​ជំងឺ ចុះចត​នៅ New York

spot_img

​តាម WABC TV, នៅ​ថ្ងៃទី​៥​ខែកញ្ញា កងកម្លាំង​ប៉ូលិស​និង​សុខាភិបាល​បាន​មាន​វត្ត​មាននៅ​ព្រលានយន្ដហោះ​អន្តរជាតិ JFK នាទី​ក្រុង New York អាមេរិក ក្រោយ​ពេលដែល​យន្ដហោះ​ដឹក​អ្នកជំងឺ​រាប់សិប​នាក់​មួយគ្រឿង​ដែល​កំពុង​ស្ថិតក្នុង​«​សភាព ធ្ងន់ធ្ងរ​»​ទើប​ចុះ​សំចត​ភ្លាម​។ យន្តហោះ​ដឹកជញ្ជូន​មាន​លេខ​សម្គាល់ 203 របស់​ក្រុមហ៊ុន​អាកាសចរណ៍​Emirates. ចាក​ចេញពី​ឌុយ​បៃ បាន​ចុះ​សំចត​វេលា​ម៉ោង​៨:៥០​នាទី​ព្រឹក​(​ម៉ោង​នៅ​តំបន់​)​ថ្ងៃទី​៥​កញ្ញា​។

យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Emirates.

​អ្នកបើកបរ​យន្ដហោះ​ឱ្យដឹងថា ភ្ញៀវ​នៅលើ​យន្ដហោះ​សុទ្ធសឹង​ក្ដៅខ្លួន​ខ្លាំង​និង​ក្អក​។​

​តាម​ស្ថានីយ​WABC ឱ្យដឹងថា ភ្ញៀវ​យ៉ាងតិច​១០០​នាក់​ក្នុងចំណោម​ភ្ញៀវ​៥០០​នាក់​លើ​យន្ដហោះ ត្រូវបាន​រកឃើញថា​បានកើត​ជំងឺ​ភ្លាមៗ​នៅពេល​យន្ដហោះ​ចេញដំណើរ​។​មនុស្ស​ជាច្រើន​ក្នុងចំណោម​នោះ​មាន​រោគសញ្ញា​ដូចជា​ក្ដៅខ្លួន​លើសពី​៣៧,៧​អង្សា​សេ ហើយ​ក្អក​។​

​តាម​ការិយាល័យ​ចៅហ្វាយក្រុង​នោះ​ក៏បាន​បញ្ជាក់ថា ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ពិត ប៉ុន្ដែ​អ្នកដំណើរ​និង​យន្ដហោះ​បាន​ត្រូវដាក់​នៅ​ដោយឡែក​៕
​លី​សា​

spot_img
×