Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Bangladesh ៖ គ្មាន​មួកសុវត្ថិភាព គ្មាន​សាំង​

spot_img

​គណៈរដ្ឋមន្ដ្រី Bangladesh ទើប​អនុម័ត​ច្បាប់​គមនាគមន៍​ថ្មី ក្នុងនោះ​មាន​មាត្រា​តឹងរ៉ឹង​ចំពោះ​អ្នក​បំពាន រួមទាំង​ការមិន​ពាក់មួក​សុវត្ថិភាព​ពេល​បើក​ម៉ូតូ​។

ប៉ូលិស​កំពុង​ឃាត់​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ហើយ​គ្មាន​មួកសុវត្ថិភាព​

​ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​កិច្ចប្រឹងប្រែង​ពន្លត់ភ្លើង​កំហឹង​ក្នុង​ទីក្រុង​ដែលមាន​ពលរដ្ឋ​ជិត​២០​លាន​នាក់​កំពុង​រង​អ​សុវត្ថិភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​មន្ដ្រី​ម្នាក់​នៃ​ស្នងការ​ប៉ូលិស​ទីក្រុង Asaduzzaman Mia ពោលថា បណ្ដា​ស្ថានីយប្រេងឥន្ធនៈ​នឹងមិន​ត្រូវបាន​អនុញ្ញាត​លក់​ប្រេងសាំង​ឱ្យ​អ្នកជិះ​ម៉ូតូ​ដែល​គ្មាន​មួកសុវត្ថិភាព ហើយ​ម៉ូតូ​មួយគ្រឿង​អាច​ដឹក​បានតែ​មនុស្ស​២​នាក់ និង​អ្នក​អង្គុយ​ក្រោយ​ក៏ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែរ​។​

Bangladesh គឺជា​ប្រទេសមួយ​ដែលមាន​សុវត្ថិភាព​ចរាចរណ៍​ទាប​បំផុត ហើយ​មនុស្ស​ប្រមាណ​១២.០០០​នាក់​តែង​ស្លាប់​ក្នុង​មួយឆ្នាំៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕

​លី​សា​

spot_img
×