Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​លឿន និង​ទាន់​ពេលវេលា នៅក្នុង​រដ្ឋាភិបាល​ថ្មី​

spot_img

​ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ ​ផ្តល់​សេវា​គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន និង​ទាន់​ពេលវេលា សម្រាប់​អាណត្តិ​ទី​៦ របស់​រដ្ឋាភិបាល​ថ្មី​នេះ ។​

“​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​មូលដ្ឋាន​ទាំងអស់ ត្រូវ​បំពេញ​កាតព្វកិច្ច ក្នុង​ការបម្រើ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​អស់ពី​លទ្ធភាព និង​ទាន់​ពេលវេលា ទាំង​ការងារ​ផ្ដល់​ប្លង់​កម្មសិទ្ធិ ដែល​បាន​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ ទាំង​ការងារ​អត្រានុកូលដ្ឋាន ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬ​សំបុត្រមរណភាព​ជាដើម​…​។ យុទ្ធនាការ​នេះ ប្រើ​រយៈពេល​៣​ខែ គិតពី​ថ្ងៃ​ប្រជុំ​នេះ​ទៅ​។ ” នេះ​ជា​ប្រសាសន៍​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការផ្ដល់​សេវា ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​នៅក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ដើម្បីឲ្យ​ប្រជា​ប្រជាពលរដ្ឋ​គាំទ្រ​យើង យើង​ត្រូវធ្វើ​អី​ខ្លះ​ជូន​ពួកគាត់ មាន​ទាំង ប៉ូលិស ប៉េអឹម ខណ្ឌ សង្កាត់ មានន័យ​ថា យើង​ត្រូវ​បម្រើ​ពួកគាត់​ទៅ​តាម​តួនាទី ដែល​យើង​ជួយ​គាត់​បាន ។ លោក​បញ្ជាក់ថា ការផ្តល់​សេវា​យឺតយ៉ាវ ត្រូវតែ​បញ្ចប់ ដើម្បី​បង្កើន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ ។ ក្នុងនាម​យើង​ជា​អ្នកបម្រើ ត្រូវ​បម្រើ​រាស្ត្រ​ឲ្យ​រាស្ត្រ​ពេញចិត្ត សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធ​ប្រថាប់ត្រា ការផ្ទេរ​ផ្ទូរ​អចលនទ្រព្យ​ជាដើម ត្រូវតែ​ផ្តល់​ជូន និង​ជួយ​សម្រួល​ឲ្យ​ក​គាត់​បាន​លឿន​និង​ទាន់​ពេលវេលា ។​

​លោក បាន​បន្តថា ការលើកលែង​ការបង់​ព័ន្ធ​ប្រថាប់ត្រា ច្រើនដង​មក​នៅ​តែ​ម្តងនេះ វា​បាន​ដល់​ណា​ហើយ ហើយ​ពួកគាត់​បាន​ធ្វើ​ហើយ​ឬ​នៅ បើ​ដឹង​ថា​នៅ ត្រូវ​ប្រាប់​គាត់​និង​សម្រួល​ការងារ​នេះ​ជូន​គាត់ ព្រោះថា​ ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨​ខាងមុខនេះ វា​នឹង​ហួស​ការកំណត់ នៃ​ការលើកលែង​ការបង់ពន្ធ​នេះហើយ ។ បើ​យើង​បម្រើ​ចំ​គោលដៅ ដែល​ពួកគាត់​ចង់បាន នោះ​គាត់​លេង​និយាយ​អាក្រក់​ពី​យើង​ហើយ​។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​ដែនដី រាជធានី​ភ្នំពេញ បាន​ថ្លែងថា មន្ទីរ​ដែនដី បានធ្វើការ​គ្រប់​វិស័យ ជា​ការងារ​អន្តរ​វិស័យ ដោយ​យើង​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ហើយ ។ មុន​និង​ក្រោយ ការបោះឆ្នោត យើង​បាន​ធ្វើ​ការងារ​ជាច្រើន ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ដែល​មក​ដល់ពេលនេះ បាន​ផ្តល់​ជូន​បណ្ណ​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១.២៣៧​ក្បាល​ដី​ហើយ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​មធ្យម​កំរិត​ទាប ទៅ​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម កំរិត​ខ្ពស់​។ នេះ​ក៏​ជា​ចំណុច​ល្អ​មួយ​ដែរ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ជូន​រហូតដល់​បាន​១២៥​កៅអី ។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តទៀតថា ក្នុងចំណោម​បុរី​ទាំង​១៨៩​បុរី នៅក្នុង​រាជធានី​ពេញ មន្ទីរ​បាន​ជំរុញ​ឲ្យធ្វើ​ប័ណ្ណ​កម្មសិទ្ធិ បាន​មួយ​ចំនួន​ហើយ មួយចំនួន​ទៀត​នៅ​មិនទាន់​ធ្វើ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ធ្វើ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​បង្កើត​ប្រាក់​ចំណូល​ពន្ធ​ចូល​រដ្ឋ​ផង​ដែរ​។​

​លោក​សារិន វណ្ណា ក៏​បាន​ជំរុញ​ឲ្យ​ខណ្ឌ​ទាំងអស់ កំណត់​ដែនដី​របស់​ខ្លួន គ្រប់គ្រង​ឲ្យបាន​ច្បាស់លាស់ រវាង​ដី​របស់​រដ្ឋ និង​ដីឯកជន​ចៀសវាង ការធ្វើ​ប្លង់​រួចហើយ នៅតែ​ខុស​៕ ដោយ ​៖​ កូឡាប​

spot_img
×