Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មនុស្ស​៣​នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ជាង​១០​នាក់ ដោយ​ក្រឡាប​រថយន្ត ចុះ​ចំណោត​ក្បាលស្ពាន​អូរ​ងើយ​

spot_img

​មណ្ឌលគិរី​៖ មនុស្ស​៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១៤​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ក្រឡាប់ នៅ​យប់​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៤​និង​៣០​នាទី នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២-៩៣ ចុះ​ចំណោត​ក្បាលស្ពាន​អូរ​ងើយ នៅ​ភូមិ​អណ្ដូង​ក្រឡឹង​ ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​លោក​វរសេនីយ៍ទោ យឹម ចិន្តា នាយការិយាល័យ​នគរបាល​ចរាចរ​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា មុនពេល​​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ (HYUNDAI) ពាក់​ស្លាក​លេខ 3C-3075 ភ្នំពេញ ដឹក​ជន្លុង​ម្រេច​ពី​ស្រុក​មេ​ម៉ត់មក​ ​ខេត្ត​មណ្ឌលគិរី​។ មូលហេតុ បណ្តាលមកពី​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់ផ្លូវ ក្នុង​​ស្ថានភាព​ផ្លូវ​កោង ចុះ​ចំណោត​ល្បឿន​លឿន​ខុស​បច្ចេកទេស សាង​លេខ​មិន​ចូល​ក៏​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​។​ ​

ករណី​គ្រោះថ្នាក់​ចរាចរ​បណ្តាលឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់​បាត់បង់​ជីវិត ក្នុង​២​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ រី​ឯ​ម្នាក់​ទៀត​បាន​ស្លាប់ ពេល​ដែល​អ្នក​មក​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​មណ្ឌលគិរី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​រថយន្ត​មាន​គ្នា​ចំនួន​១៧​នាក់ គឺ​ម្នាក់​ជា​តៃកុង​រថយន្ត ពីរ​នាក់​ទៀត​ជា​អ្នក​ប្តូរ​រថយន្ត និង​ម្ចាស់​ចំការ ២​នាក់ និង​កម្មករ​ចំនួន​១២​នាក់ រង​របួសស្រាល​និង​ធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មណ្ឌលគិរី​។​

​ជនរងគ្រោះ​រង​ដែល​បាន​ស្លាប់ ១. ឈ្មោះ លុយ ឌឿ​ន ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ​រស់នៅ ភូមិ​ដង្កៅ​ទ្រៀត ស្រុក​ម៉េម៉ត់​ក្រុង​ត្បូងឃ្មុំ​។​ ២. ឈ្មោះ លុយ ដប ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា រី​ឯ​ម្នាក់​ទៀត​ពុំទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ក្រោយពី​បាន​ទទួលដំណឹង ស្តីពី​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​ចុះ​ពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ឲ្យ​រថយន្ត​សង្គ្រោះ​ការិយាល័យ​សុខាភិបាល នៃ​ស្នងការ​​ដ្ឋា​ន​នគរបាល​ខេត្ត ចុះ​ទៅ​ដឹក​អ្នករបួស​យកមក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត នឹង​ដឹក​សព​យក​ទៅ​ស្រុកកំណើត ឲ្យ​បងប្អូន​និង​ក្រុម​​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×