Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នងការ​ខេត្ត​កំពង់ចាម បញ្ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​បម្រើ​ប្រជាពលរដ្ឋ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​

spot_img

​កំពង់ចាម ​៖ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​បញ្ជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ជំនាញ​របស់​ខ្លួន​ ​ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការអនុវត្ត​នីតិវិធី​លើ​ការងារ​ជំនាញ ឲ្យ​កាន់តែ​មាន​ភាព​ឆាប់រហ័ស និង​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​ ​បើ​តាម​ការលើកឡើងរ​បស់ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ការងារ​កាន់តែ​ចាំបាច់​នោះ​​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​កិច្ចការងារ​ទាក់ទង​នឹង​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផង​ដែរ​។​

​នា​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ចាម​ ​បាន​ធ្វើ​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម និង​កិច្ចប្រតិបត្តិការ រយៈពេល​៩​ខែ​ ​និង​លើក​ទិសដៅ​ភារកិច្ច​អនុវត្ត​បន្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល​ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូមរួម​ពី លោក​ស្នងការរង​ទទួល​ផែនកា​រងារ​អត្តសញ្ញាណ​កម្ម​(​ស្តីទី​) ​លោកនាយ នាយរង​ការិយាល័យ និង​មន្ត្រី​ចំណុះ​ផែនកា​រងារ​អត្តសញ្ញាណ​កម្ម ទាំងអស់ លោក​អធិការនគរបាល​ស្រុក ក្រុង​ទាំង​១០ ​លោក​អធិការរង​ទទួល​ផ្នែក​ការងារ​អត្តសញ្ញាណ​កម្ម ចំណុះ​ស្រុក ក្រុង​ទាំង​១០ លោកនាយ នាយរង​ផ្នែក​ការងារ​អត្តសញ្ញាណ​កម្ម​ ​គ្រប់​ស្រុក ក្រុង​ទាំង​១០ លោក​នាយ​រង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឬ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​​រដ្ឋបាល​ ​ទ​ទួ​ការងារ​អត្តសញ្ញាណ​កម្ម​ទាំង​១០៩​ប៉ុស្តិ៍​សរុប​ចំនួន​២០៣​នាក់​។​

​លោក​ឧត្តមសេនីយ៍ ក៏​បាន​ក្រើនរំលឹក និង​សង្កត់​ធ្ងន់​ឱ្យ​មន្ត្រី​ក្នុង​ផែន​នេះ ក៏ដូចជា​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ជំនាញ​របស់​ខ្លួន ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ការអនុវត្ត​នីតិវិធី​លើ​ការងារ​ជំនាញ​ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ក្នុង​កិច្ចការងារ​ទាក់ទង​នឹង​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​ ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផង​ដែរ​ដើម្បី យកទៅ​អនុវត្ត​ភារកិច្ច​បាន​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×