Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ចិន​ចាកចោល​អង្គប្រជុំ​កំពូល ព្រោះតែ​ខឹង​មិនបាន​ថ្លែង​សុន្ទរកថា​មុនគេ​

spot_img

​បរិយាកាស​ក្នុង​អង្គប្រជុំ​រវាង​តំណាង​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​វេទិកា​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​អំពី​ការប្រែប្រួល​ធាតុអាកាស​នៅ​ប្រទេស Nauru ថ្ងៃទី​៤ ខែកញ្ញា បាន​កើតឡើង​ស្ថានភាព​តឹងតែង ក្រោយពេល​ប្រតិភូ​ចិន ខឹងសម្បា​ចាកចោល​ការប្រជុំ ព្រោះតែ​ត្រូវបដិសេធ​មិនឱ្យ​ថ្លែង​សុន្ទរកថា​មុនគេ​។​

​ប្រធាន Du Qiwen ប្រតិភូ​ចិន​(​អាវ​ក្រហម​)

​តាម AFO ប្រធានាធិបតី Nauru Baron Waqa ចាត់ទុកថា បេសកជន​ពិសេស​ចិន Du Qiwen បាន​មាន​អាកប្បកិរិយា​ខ្វះ​សុជីវធម៌ ដោយ​សំអាង​ខ្លួន​ជា​ប្រទេស​ធំ ចង់​គាបសង្កត់​ប្រទេស​តូចៗ ហើយ​បាន​បោះបង់ចោល​អង្គប្រជុំ​ពាក់​កណ្ដាល​ទី​។​

​ហេតុការណ៍​ចាប់ផ្ដើម​ពេលដែល​លោក Du ស្វែងរក​វិធី​ដើម្បី​ថ្លែង​សុន្ទរកថា​មុនគេ​ក្នុង​អង្គប្រជុំ​ពិភាក្សា​អំពី​ការប្រែប្រួល​ធាតុអាកាស​នៅក្នុង​វេទិកា​នេះ ហើយ​ត្រូវបាន​ប្រធានាធិបតី​ម្ចាស់ផ្ទះ​ធ្វើការ​បដិសេធ​។​ប្រធានាធិបតី Waqa ចាត់ទុកថា ក្នុង​អង្គប្រជុំ​នេះ បណ្ដា​មេដឹកនាំ​ប្រទេស​គឺជា​អ្នក​ត្រូវ​ថ្លែង​សុន្ទរកថា​មុន ព្រោះ​លោក​Du គ្រាន់តែ​ជា​តំណាង​ប្រទេស​ប៉ុណ្ណោះ​។​ភ្លាមៗ លោក​Du និង​ប្រតិភូ​ចិន​បាន​ប្រើពាក្យ​សម្ដី​ខ្លាំងៗ សម្ដែង​ការមិន​ពេញចិត្ត រួច​ក៏​ចាក​ចេញពី​បន្ទប់​ប្រជុំ​។​

ប្រធានាធិបតី Nauru Baron Waqa

​លោក​Waqa ពោល​៖ លោក​Du ចេះតែ​ទាមទារ​សុំ​ថ្លែង​សុន្ទរកថា​មុន ធ្វើឱ្យ​អង្គប្រជុំ​បណ្ដា​មេដឹកនាំ​ត្រូវ​អាក់ខាន​ច្រើន​នាទី ខណៈពេលដែល​គាត់​គ្រាន់តែ​ជាម​ន្ត្រី​ម្នាក់​។​ប្រហែល​ដោយសារ​គាត់​មកពី​ប្រ​ទេ​មួយ​ធំ ទើប​ចង់​សម្លុត​ពួក​ខ្ញុំ​។​

​តាម AFP មុនពេល​ហេតុការណ៍​នេះ​កើតឡើង ប្រតិភូ​ចិន​បាន​អន់ចិត្ត ព្រោះតែ​សាមី​ប្រទេស​ពុំបាន​បោះត្រា​ផ្ដល់​ទិដ្ឋាការ​ទូត​ដល់​តំណាង​ចិន ហើយ​បាន​បោះត្រា​ទិដ្ឋាការ​ឯកជន ប៉ុណ្ណោះ​។​

​សាជាថ្មី​ម្ដងទៀត ហេតុការណ៍​នេះ​បានធ្វើឱ្យ​កក្រើក​សាជាថ្មី​ពី​រឿង​ដែល​ក្រុង​ប៉េកាំង​សំអាង​លើ​ឥទ្ធិពល​របស់ខ្លួន តាមរយៈ​ប្រាក់​ជំនួយ ហើយ​មាន​អាកប្បកិរិយា​មើលស្រាល​សាមី​ប្រទេស​ម្ចាស់ផ្ទះ​។​

​ចិន​ពុំមែន​ជា​សមាជិក​នៃ​វេទិកា​នេះ​ទេ ប៉ុន្ដែ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​១៨ ដែល​ចាត់​តំណាង​ចូលរួម​អង្គប្រជុំ​នេះ​ក្នុងនាម​ជា​ដៃគូ​ចរចា​ប៉ុណ្ណោះ​៕
​សូ​យ​ន​

spot_img
×