Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ឈើ​គ្រញូង​ជាង​១​តោន បម្រុង​លោត​ឆត្រ​នាំទៅ​វៀតណាម​

spot_img

​ពោធិ៍សាត់​ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ស្ទាក់​ចាប់​រថយន្ត Lexus 450 ដឹកឈើ​គ្រញូង​ពេញ​ជាង​១​តោន ដែល​ក្រុម​ឈ្មួញ​ខិលខូច​ដឹកជញ្ជូន​បម្រុង​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ទោះបីជា​ត្រូវ​បាន​បង្ក្រាប​ចាប់បាន​តែ​រថយន្ត​និង​ឈើ​ប៉ុណ្ណោះ ចំណែក​តៃកុង​រថយន្ត និង​ឈ្មួញ​ឈើ បាន​រត់​បាត់​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​លោក​វរសេនីយ៍ត្រី សំ ថា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់ថា រថយន្ត​មួយ​គ្រឿង ម៉ាក Lexus 450 ពណ៌​ខៀវ ដែល​បង្ក្រាប​បាន​នោះ ដឹក​កំណាត់​បន្ទះ​ឈើ​គ្រញូង​។ ដោយឡែក​អ្នកបើកបរ បាន​រត់គេច​បាត់​។ ក្រោយ​បង្ក្រាបបាន បាន​បញ្ជូន​រថយន្ត​នោះ​មក​រក្សាទុក​បណ្តោះអាសន្ន នៅ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ព្រមទាំង​បាន​ថ្លឹង​នៅនឹងកន្លែង ឃើញថា ឈើ​គ្រញូង​ចំនួន​២.៣៦៩​កំណាត់ ស្មើនឹង​១៤០០​គីឡូក្រាម និង​ស្មើ​១,១៦៦​ម៉ែត្រគូប​។ បន្ទាប់​ពី​វាស់វែង និង​ថ្លឹង​ទម្ងន់​រួចរាល់ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនា​ញ​រដ្ឋបាល​ព្រៃឈើ រក្សាទុក​ចាត់ការ​តាម​នីតិវិធី​។ ហើយ​ករណី​នេះ ជំនាញ​នឹង​បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ចាត់ការ​។​

​ប្រជាពលរដ្ឋ បានបញ្ជាក់​ថា រថយន្ត​ដឹកឈើ​នេះ របស់​ឈ្មោះ នី ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​មួយ អាងខ្នង​អ្នកធំ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×